ប្រជាជន​វៀតណាម​ស្លាប់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ ដោយសារ​ទឹក​ជំនន់

  • 2017-10-13 00:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង និង​កណ្ដាល​ប្រទេស​​វៀតណាម បាន​កើន​ដល់ ៤៣នាក់ ខណៈ ៣៤នាក់​ផ្សេង​ទៀត បាន​បាត់​ខ្លួន។ ចំណែក​ឯ​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជម្លៀស​​ចេញ​ពី​ផ្ទះ​សម្បែង។

ក្រុម​ជួយសង្រ្គោះ​អ្នករងគ្រោះ​ដោយសារ​ទឹក​ជំនន់
ខេត្ត​ចំនួន ៦ បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ដោយ​មាន​ការ​ខូចខាត​ផ្ទះ​សម្បែង​ប្រមាណ ជិត​២ម៉ឺន​ខ្នង និង​ប៉ះពាល់​ដី​ស្រែ​ចម្ការ រាប់​ម៉ឺន​ហិចតា។

ទឹក​ជំនន់​នេះ បាន​កើត​ឡើង​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​អាទិត្យ។ តាម​ការ​ព្យាករណ៍ ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត។

សត្វ​ប្រមាណ ៤ម៉ឺន​ក្បាល ត្រូវ​បាន​ស្លាប់​ដោយសារ​ទឹក​ជំនន់

គួរ​រំលឹក​ផង​ដែរថា ឆ្នាំ​២០១៧ នេះ វៀតណាម​បាន​ទទួល​រង​គ្រោះ​ធម្មជាតិ​ជា​ច្រើន​ដង ដែល​សម្លាប់​មនុស្ស​ជិត ១៧០នាក់៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;