ជម្រើស​១១នាក់​ដំបូង​របស់​អ្នកគាំទ្រ Liverpool និង Man Utd មុន​ជួប​គ្នា​ល្ងាច​នេះ​

  • 2017-10-14 07:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន​កីឡា​ល្បី​របស់​អង់គ្លេស SkySports បាន​ប្រមូល​មតិ​របស់​អ្នកគាំទ្រ​ក្រុម Liverpool និង Manchester United មុន​ការ​ជួប​គ្នា​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៧ នេះ​ នៅ​កីឡដ្ឋាន Anfield របស់​ក្រុម​ហង្ស​ក្រហម។

លោក Klopp គ្រូបង្វឹក Liverpool និង លោក Mourinho អ្នកចាត់ការ Man Utd (ស្ដាំ)
​**ជម្រើស ១១​នាក់​ដំបូង​របស់​អ្នកគាំទ្រ Liverpool**

អ្នក​ចាំទី (Mignolet); ខ្សែ​ការពារ (Alexander-Arnold, Matip, Lovren, Robertson); ខ្សែ​បម្រើ (Can, Henderson, Wijnaldum); ខ្សែ​ប្រយុទ្ធ (Coutinho, Salah, Firmino)។ ទម្រង់ ​៤-៣-៣។

ខ្សែ​ប្រយុទ្ធ Sadio Mane នឹង​អវត្តមាន ដោយសារ​បញ្ហា​របួស ដូច្នេះ​អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម​នឹង​ផ្ដោត​លើ Coutinho និង Firmino ដែល​បាន​វិល​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ ក្រោយ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ពី​ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

Sadio Mane

ជម្រើស ១១​នាក់​ដំបូង​របស់​អ្នកគាំទ្រ Manchester United

អ្នកចាំទី (De Gea); ខ្សែ​ការពារ (Valencia, Bailly, Jones, Young); ខ្សែ​បម្រើ (Matic, Herrera, Mata, Mkhitaryan, Rashford); ខ្សែ​ប្រយុទ្ធ (Lukaku)។ ទម្រង់ ៤-២-៣-១។

កីឡាករ Antonio Valencia និង Ashley Young កំពុង​ធ្វើ​បាន​យ៉ាង​ល្អ នៅ​តំបន់​ការពារ​ស្លាប​ទាំង​សង្ខាង។ ចំណែក​ Ander Herrera ទើប​តែ​បង្ហាញ​ខ្លួន​ជា​ជម្រើស​១១​នាក់​ដំបូង បាន​មួយ​លើក​ប៉ុណ្ណោះ ក្នុង​រដូវ​កាល​នេះ។ រីឯ​ Pogba និង Fellaini ប្រហែល​មិន​អាច​ចូល​លេង​បាន​ឡើយ ដោយសារ​របួស។

Antonio Valencia

ការ​ពិត​​រវាង​ក្រុម​ទាំងពីរ

  • Liverpool មិន​ទាន់​អាច​យក​ឈ្នះ Man Utd បាន​នៅ​ឡើយ​ទេ ក្នុង ៦​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League ចាប់​តាំង​ពី​ឈ្នះ ៣-០ នៅ​កីឡដ្ឋាន Old Trafford កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤។ ក្នុង​នោះ Liverpool ស្មើ ២ និង ចាញ់​ ៤។

  • Man Utd បាន​យក​ឈ្នះ Liverpool ចំនួន ៣​ដង ក្នុង​ការ​ជួប​គ្នា ៥លើក​ចុងក្រោយ​នៅ​ទឹកដី Anfield (ចាញ់​១ និង ស្មើ​១)៕

ប្រភព៖ BBC | Sky Sports ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;