Ronaldo ជួយ Real ឲ្យឈ្នះ Getafe នៅចុង​ម៉ោង ឡើងឈរ​លេខ២ ក្នុង​តារាង

  • 2017-10-15 03:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo រក​គ្រាប់​បាល់​បាន​នៅ​នាទី​៨៥ ជួយ​ឲ្យ Real Madrid យក​ឈ្នះ Getafe ដោយ​លទ្ធផល ២-១ នៅក្នុង​ក្របខណ្ឌ La Liga កាលពី​យប់មិញ។ នេះ​ក៏ជា​គ្រាប់​ទី១ របស់ Ronaldo នៅក្នុង​៤ប្រកួត​ចុងក្រោយ​នៃ La Ligaនេះ​ផងដែរ។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Real Madrid ឈរ​នៅ​លំដាប់​២ មាន ១៧​ពិន្ទុ នាំមុខ​ក្រុម Atletico Madrid ១ពិន្ទុ បន្ទាប់​ពី​ក្រុមនេះ​បាន​ប្រកួត​ត្រឹមស្មើ​ជាមួយ Barcelona ១-១។ ចំណែក Getafe ក្រោយ​ចាញ់​ការ​ប្រកួត​នេះ បានធ្លាក់​ទៅកាន់​លេខ១៤ មាន ៨​ពិន្ទុ។ ឯ Barcelona ទោះ​បាន​ត្រឹម​ស្មើ ក៏​នៅតែ​ឈរ​លើ​កំពូល​តារាង​ដដែល មាន ២២​ពិន្ទុ។

លទ្ធផល​គូផ្សេងទៀត​រួមមាន

Athletico Bilbao ១-០ Sevilla

Alaves ០-២ Real Sociedad៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;