អាជីវករ​ខ្មែរ​ជាង​១ពាន់​នាក់ នាំ​គ្នា​បាតុកម្ម​បិទ​ផ្លូវ នៅ​ច្រក​ព្រំដែន​កម្ពុជា-ថៃ

  • 2017-10-16 01:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អាជីវករ​ខ្មែរ​ប្រមាណ​ជាង ១​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​បិទ​ច្រក​ទ្វារ​តំបន់​គីឡូ​១៣ នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ទល់​នឹង​ស្រុក​ខ្លងហាត ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៧។

បាតុកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ថៃ​បាន​ចាប់​កសិផល​របស់​ក្រុម​អាជីវករ​ខ្មែរ​អស់​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៧។ សូម​បញ្ជាក់​ថា កាល​ពី​ថ្មីៗ​នេះ មាន​ការ​ហាមឃាត់​ទំនិញ​កសិផល​មួយ​ចំនួន​របស់​កសិករ​ខ្មែរ​ដូចជា ខ្ទឹម​បារាំង ខ្ទឹម​ស ប៉េងប៉ោះ​ល្ហុង និង​ផ្លែ​ស្វាយ ជា​ដើម មិន​ឲ្យ​នាំ​ចូល​ទៅ​លក់​ក្នុង​ផ្សារ​ណាត់ នៅ​ទឹកដី​ប្រទេស​ថៃ​ឡើយ។

នៅ​ក្នុង​បាតុកម្ម​ខាង​លើ​នេះ ក្រុម​អាជីវករ​ខ្មែរ​បាន​ស្នើ​សុំ​ចំនួន​៣​ចំណុច​សំខាន់ៗ​ដូចជា៖

១. ស្នើ​ឲ្យ​មាន​ការ​បើក​ឲ្យ​នាំ​ផលិតផល​កសិផល​ខ្មែរ យក​ទៅ​លក់​លើ​ទីផ្សារ​ថៃ​បាន​ដូច​ដើមវិញ

២. សុំ​ឲ្យ​ច្រក​ទ្វារ​តំបន់​ខាង​ភាគី​ថៃ​ចាប់​បើក​នៅ​ម៉ោង ៥ និង ៣០​នាទី ហើយ​បិទ​នៅ​ម៉ោង ៥ និង ៣០​នាទី​ល្ងាច​ដូច​ពី​មុន

៣. កុំ​ឲ្យ​មាន​ទាហាន​ក្នុង​ឯកសណ្ឋាន ស្ពាយ​កាំភ្លើង មក​ឈរ​ពង្រាយ​ពេញ​ផ្សារ​បែប​នេះ​ត​ទៅ​ទៀត ព្រោះ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;