ការ​ប្រគំ​តន្រ្ដី​របស់ Ed Sheeran នៅថៃ អាច​នឹង​លប់​ចោល ទោះ​សំបុត្រ​លក់​ដាច់​អស់​គ្មាន​សល់

  • 2017-10-17 00:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រគំ​តន្រ្ដី​របស់​ Ed Sheeran នៅ​ប្រទេស​ថៃ នា​ខែ​វិច្ឆិកា​ក្រោយ​នេះ អាច​នឹង​ត្រូវ​លុប​ចោល ដោយសារ​តែ​តារា​ចម្រៀង​អង់គ្លេស​រូបនេះ បាន​រង​របួស​បាក់​ដៃ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​កង់ និង​រថយន្ត។

ម្ចាស់​បទ "Shape of You" បាន​និយាយប្រាប់​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ Instagram ថា៖ "ខ្ញុំ​មាន​គ្រោះថ្នាក់​បន្តិចបន្តួច​ពេល​ជិះកង់ ហើយ​បច្ចុប្បន្ន​ខ្ញុំ​កំពុង​រង់ចាំ​ការ​ផ្ដល់​ប្រឹក្សា​ពី​គ្រូពេទ្យ ដែល​អាច​ប៉ះពាល់​ខ្លះ​ដល់​កម្មវិធី​នា​ពេល​ខាង​មុខ។

Ed Sheeran បង្ហោះ​រូប​របួស​ដៃ​លើ Instagram
មក​ទល់​ពេល​នេះ ក្រុមហ៊ុន​រៀបចំ​ការ​ប្រគំ​តន្រ្ដី Thai Ticket Major នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ពី​ការ​ប្រគំ​តន្រ្ដី​​នេះ​ដដែល ទោះ​បី​សំបុត្រ​លក់​ដាច់​អស់​គ្មាន​សល់​ ត្រឹម​តែ​ប៉ូន្មាន​នាទី​ក្រោយ​ដាក់​លក់​កាលពី​ថ្ងៃ​ទី១ ខែ​កក្កដា។ តម្លៃ​សំបុត្រ គឺ​ចន្លោះ​ពី ១៨០០បាត ដល់ ៥៥០០បាត (ជាង ៥៤ដុល្លារ ដល់ជាង ១៦៦ដុល្លារ)។

ការ​ប្រគំតន្រ្ដី​ដ៏​ធំ​នេះ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៨កន្លះយប់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា នៅ​ Impact Arena ក្នុង​តំបន់មឿងថង ថានី។ មក​ទល់​ពេលនេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ ថា​តើ​ការ​ប្រគំ​តន្រ្ដី​នេះ នឹង​ត្រូវ​លប់ចោល ឬ​លើក​ពេល​​នៅ​ឡើយ​ទេ៕

Ed Sheeran ក្នុង​បទ Shape of You ដ៏​ល្បី
Ed Sheeran ចូលចិត្ត​ជិះ​កង់
ការ​ប្រគំ​តន្រ្ដី​កន្លង​មក របស់ Ed Sheeran

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;