Ronaldo រកបាន​គ្រាប់​បាល់​សំណាង ជួយ Real តាម​ស្មើ Spurs

  • 2017-10-17 22:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជស Real Madrid បាន​ប្រកួត​ត្រឹមស្មើ​ជាមួយ​ក្រុមភ្ញៀវ​មាន់​ខ្នាយ​មាស Tottenham Hotspur ដោយ​លទ្ធផល ១-១ ក្នុង Champions League ពូល H កាលពី​យប់មិញ។ ក្រុម Spurs រកបាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី២៨ ដោយ Varane។ ក្រោយមក​នៅ​នាទី៤៣ Real តាមបាន​១គ្រាប់​វិញ ដោយ Cristiano Ronaldo ជាអ្នក​ធ្វើបាន តាម​រយៈ​ការ​ស៊ុតបាល់​ពិន័យ​១១ម៉ែត្រ។

លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ទាំង២ បន្ត​ឈរ​លើ​កំពូល​តារាង មាន ៧​ពិន្ទុ និង​គ្រាប់​បាល់​ចំណេញ ៥គ្រាប់​ដូចគ្នា។ ចំណែក​១គូទៀត​នៅក្នុង​ពូល H នេះ គឺ Apoel Nicolsia បាន​ប្រកួត​ត្រឹម​ស្មើ ១-១ Dortmund។ Dortmund ឈរនៅ​លេខ​៣​មាន​១ពិន្ទុ ជំពាក់​គ្រាប់​បាល់ ៤គ្រាប់ ឯ Apoel Nicolsia ស្ថិតនៅ​បាតពូល​មាន១​ពិន្ទុ​ដូចគ្នា តែ​ជំពាក់​គ្រាប់បាល់​ដល់ ៦​គ្រាប់។

លទ្ធផល​គូ​ផ្សេងទៀត​រួម​មាន

NK Marbor 0-៧ Liverpool

Man City ២-១ Napoli

Spartak Moscow ៥-១ Sevilla

Feyenoord ១-២ Shakhtar Donetsk

Monaco ១-២ Besiktas

RB Leipzig ៣-២ FC Porto៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;