នាយករ​ដ្ឋមន្រ្តី​ថា កម្ពុជា មិន​ដែល​មាន​បញ្ហា​ជាមួយ​សិង្ហបុរី​ទេ

  • 2017-10-18 00:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​យូរណាស់​មកហើយ ពុំដែល​មាន​បញ្ហា​ទេ ផ្ទុយ​ទៅ​វិញ គឺមាន​កិច្ច​សហប្រតិបត្តិការ​នៅគ្រប់​មុខព្រួញ​ជាច្រើន។ សម្តេច​លើក​ឡើង​ដូច្នេះ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក  Vivian Balakrishnan រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី ​កាលពី​រសៀល​ថ្ងៃទី១៧តុលា​ម្សិលមិញ នៅ​វិមាន​សន្តិភាព។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
លោក Vivian Balakrishnan បាន​បង្ហាញ​ពីការ​ពេញចិត្ត​ចំពោះ​មិត្តភាព និង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង២។ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​សិង្ហបុរី​រូបនេះ គឺបាន​ពង្រឹង​បន្ថែម​នូវ​ចំណង​មិត្តភាព និង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែល្អ​ប្រសើរ​ជាមួយ​កម្ពុជា។
រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

​ក្នុង​កិច្ចពិភាក្សា​នោះ សម្តេច ហ៊ុន សែន ក៏បាន​សម្តែង​នូវការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សិង្ហបុរី​ក្នុងការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ផងដែរ។ ទន្ទឹម​នឹងនោះ​ កម្ពុជា​ក៏បាន​ទទួល​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ពី​កិច្ច​ផ្តួចផ្តើម​នេះ ពិសេស​លើការ​អភិវឌ្ឍ​ធនធាន​មនុស្ស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;