Morata អាច​ចូល​ជួយ Chelsea ការពារ​តំណែង​លេខ១​ក្នុង​ពូល ពេល​ប៉ះ Roma

  • 2017-10-18 08:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​ល្អ​របស់​អ្នកគាំទ្រ Chelsea បាន​កើត​ឡើង បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​ចូល​ហ្វឹកហាត់​ជាមួយ Chelsea សា​ជា​ថ្មី ក្នុង​ការ​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម Roma នៅ​វគ្គ​សន្សំ​ពិន្ទុ ពូល C ពាន​រង្វាន់ UEFA Champions League វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។

សកម្មភាពហ្វឹកហាត់របស់ Chelsea
Morata អាយុ ២៤​ឆ្នាំ មិន​អាច​ចូល​លេង​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​របស់​ក្រុម​តោខៀវ ដោយសារ​បញ្ហា​របួស​សរសៃ​ពួរ។ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Antonio Conte នឹង​មិន​មាន​កីឡាករ N'Golo Kante និង Victor Moses បន្ទាប់​ពី​ពួកគេ​ទាំងពីរ​របួស​សរសៃ​ពួរ អំឡុង​ការ​ប្រកួត​ដែល Chelsea ចាញ់ Crystal Palace នៅ​ក្នុង​ការ​ប្រកួត English Premier League ចុង​សប្ដាហ៍​កន្លង​ទៅ។

លោក Conte ក៏​បាន​ដាក់​បញ្ចូល​យុវជន​ចំនួន ៤​រូប ដើម្បី​ចូល​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​យប់នេះ​ផងដែរ មាន​ដូច​ជា Ethan Ampadu, Jake Clarke-Salter, Kyle Scott និង Dujon Sterling ។

Chelsea ដែល​មាន ៦ពិន្ទុ អាច​បាត់បង់​តំណែង​លេខ​១ ក្នុង​ពូល ប្រសិនបើ​ចាញ់ Roma យប់​នេះ ស្រប​ពេល​ដែល​ក្រុម​ទាំង​ពីរ ខុស​ពិន្ទុ​ត្រឹម​តែ ២​ពិន្ទុ​ប៉ុណ្ណោះ។

ជម្រើស​១១នាក់​ដំបូង​ដែល​អាច​ចូល​លេង​យប់​នេះ

សកម្មភាពហ្វឹកហាត់របស់ Chelsea

Chelsea៖ អ្នក​ចាំទី (Courtois); ខ្សែ​ការពារ​ (Cahill, Luiz, Azpilicueta); ខ្សែ​បម្រើ​ (Zappacosta, Fabregas, Bakayoko, Alonso); ខ្សែ​ប្រយុទ្ធ (Pedro, Hazard, Morata)

Roma៖ អ្នក​ចាំទី (Alisson); ខ្សែ​ការពារ (Bruno Peres, Juan Jesus, Fazio, Kolarov); ខ្សែ​បម្រើ (De Rossi, Strootman, Nainggolan); ខ្សែ​ប្រយុទ្ធ (Florenzi, Perotti, Dzeko)។

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;