គ្មាន​ឡើយ ការ​ជួប​គ្នា​រវាង Mark Zuckerberg និង​លោក ប្រាយុទ្ធ

  • 2017-10-18 12:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook ប្រចាំ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg នឹង​មិន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា ឡើយ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្រោយ ២​ថ្ងៃ នៃ​ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​ថៃ អំពី​ជំនួប​រវាង បុគ្គល​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​រូប។

លោក Mark Zuckerberg

«ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ពួកយើង​គ្មាន​គម្រោង​មក​កាន់​ប្រទេស​ថៃ​នោះ​ទេ»។ នេះ​ជា​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ Facebook នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​តុលា​នេះ។

កាលពី​ថ្ងៃ​ចន្ទ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak បាន​មាន​ប្រសាសន៍​ថា លោក Mark Zuckerberg នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ដើម្បី​ជួប​ពិភាក្សា​ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក។ លោក​បន្ត​ថា តំណាង​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អ៊ីនធឺណិត​របស់​វិបសាយ Amazon.com ក៏​នឹង​មក​ជួប​នាយករដ្ឋមន្ត្រី​ខ្លួន នៅ​ខែ​វិច្ឆិកា ផង​ដែរ៕

លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ លាភ.

;