Messi ស៊ុត​គ្រាប់​បាល់​ទី១០០ នៅ UCL ខណៈ Barca បន្ត​ឈរ​កំពូល​តារាង

  • 2017-10-18 23:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បាន​រក​គ្រាប់​បាល់​ទី១០០ របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League នៅ​ពេល​ដែល Barcelona បាន​យក​ឈ្នះ​ក្រុម Olympiakos ក្នុង​ការ​ប្រកួត​ទី៣ វគ្គ​សន្សំ​ពិន្ទុ ពូល D ដោយ​លទ្ធផល ៣-១ កាលពី​យប់​មិញ។

Messi ស៊ុតហ្វ្រីឃីក
ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​ទាត់​ចូល​ដោយ​បាល់​ហ្វ្រីឃីក​ផុត​អ្នក​ចាំទី Silvio Proto របស់ Olympiakos និង​ជា​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត នៅ​នាទី​៦១។ ចំណែក គ្រាប់​ទី​មួយ ជា​កំហុស​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Nikolaou របស់​ក្រុម​ភ្ញៀវ តាំង​ពី​នាទី១៨ ហើយ​គ្រាប់​ទី​បី ធ្វើបាន​ពី​ខ្សែ​ការពារ​របស់ Barcelona កីឡាករ Lucas Digne នៅ​នាទី​៦៤។ ទោះ​ជា​យ៉ាង​ណា ក្រុម​ភ្ញៀវ​បាន​រក​គ្រាប់​បំបែក​ពង​មាន់​បាន ពី​កីឡាករ Nikolaou ដដែល នៅ​ចុង​តង់​ទី​ពីរ នាទី​៩០។
សកម្មភាពក្នុងការប្រកួតយប់មិញ
សកម្មភាពក្នុងការប្រកួតយប់មិញ

ឆ្លង​កាត់​ការ​ប្រកួត​នេះ Messi បាន​ក្លាយ​ជា​កីឡាករ​ទីពីរ បន្ទាប់ពី Cristiano Ronaldo ដែល​ធ្វើបាន​ចំនួន ១០០​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​លំដាប់​ថ្នាក់​ទ្វីប​អឺរ៉ុប​នេះ​។ ខ្សែ​ប្រយុទ្ធ​របស់ Real Madrid រូប​នេះ រក​បាន ១១២​គ្រាប់ ក្នុង ១៥១​ប្រកួត ធៀប​នឹង Messi ដែល​លេង​បាន​ត្រឹម​តែ ១២២​ប្រកួត​ប៉ុណ្ណោះ។

លទ្ធផល​ខាងលើ​ បានជួយ​ឲ្យ Barcelona បន្ត​ឈរ​លើ​កំពូល​តារាង មាន ៩​ពិន្ទុ ក្នុង ៣​ប្រកួត។ ចំណែក Juvenus ស្ថិត​នៅ​លេខ​២ មាន ៦​ពិន្ទុ បន្ទាប់ពី​យក​ឈ្នះ Sporting ដោយ​លទ្ធផល ២-១ យប់មិញ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;