ងងឹត​​ភ្នែក​ដោយ​គ្មាន​មូលហេតុ​​ តែ​​​បែរ​ជា​​​​មើល​ឃើញ​អ្វី​​ដែល​​​គេមិន​ចង់​ជួប​ទៅ​វិញ

  • 2017-10-20 04:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​អ្នក​ជឿ​ទៅ​លើ​អប្បិយជំនឿ​​ដូច​​ជា​វត្ថុ​សក្ដិសិទ្ធិ​ ឬ​អ្នក​តា​ដែរ​ទេ?​ ចំពោះ​ លាភ ​ដែល​ជា​ប្អូន​ស្រី​របស់​ ណាវី​​ គឺ​មិន​ដែល​​នឹក​នា​ដល់​រឿង​​បែប​នេះ​ទេ​រហូត​ដល់​​ថ្ងៃ​មួយ​ដែល​​រូប​គេ​និងគ្រួសារ​​ជួប​នូវ​រឿង​ប្លែក​​ៗ​​ជា​បន្ត​បន្ទាប់។

លាភ​​ស្រាប់​តែ​ងងឹត​ភ្នែក​ដោយ​គ្មាន​មូលហេតុ​ដែល​គ្រូពេទ្យ​ក៏​គ្រវី​ក្បាល​​មើល​មិន​យល់​។ គេ​មើល​អ្វី​ៗ​មិន​ឃើញ​ដូច​គេ​ឯង ប៉ុន្តែ​​បែរ​ជា​មើល​ឃើញ​អ្វី​ដែល​មនុស្ស​ធម្មតា​​មើល​មិន​ឃើញ​ទៅ​វិញ...។

ដោយ​សារ​តែ​រឿង​ចម្លែក​ៗ​ចេះ​តែ​កើត​ឡើង​​ចាក់​មិន​ស្រេះ​ដូច្នេះ​ គ្រួសារ​របស់​​លាភ​ក៏​សម្រេច​ចិត្ត​ទៅ​​​រក​ជំនួយ​ពី​មនុស្ស​ម្នាក់​។

នរណា​ទៅ​ដឹង​ថា​ពួក​គេ​បែរ​ជួប​រឿង​កាន់​តែ​ភ្ញាក់​ផ្អើល​លើស​ដើម​ទៅ​ទៀត។ ចង់​ដឹង​ដំណើរ​គ្រួសារ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ ​កុំ​ភ្លេច​​រង់​ចាំ​អាន​​រឿង​ «បារមី​អ្នកតា​ក្រហម​ក» ​ដែល​នឹង​ចេញ​ផ្សារ​លើ​ប្រលោមលោក​សប្បាយ​នៅ​ថ្ងៃ​ទី ២៧ ខែ​ តុលា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ។


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ Chhai Yarith

អត្ថបទថ្មី
;