អ្នកធ្លាក់​បាក់ឌុប អាចដាក់​ពាក្យ​សុំ​ប្រឡង​ម្តង​ទៀត​បាន​ហើយ

  • 2017-10-19 07:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យដឹង​ថា អតីត​បេក្ខជន​ដែល​បាន​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ អាចដាក់​ពាក្យ​សុំចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​នេះ​នៅតាម​មន្ទីរ​អប់រំ យុវជន និងកីឡា​រាជធានី-ខេត្ត ដែល​សាមីខ្លួន​បានចុះ​ឈ្មោះ​ប្រឡង​ពីមុន។ ដើម្បី​​អាច​ចុះ​ឈ្មោះ​បាន គឺត្រូវ​ភ្ជាប់​មកជាមួយ​នូវ​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ ដែល​ចេញ​ដោយមន្ទីរ​អប់រំ​រាជធានី-ខេត្ត។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​បេក្ខភាព​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ និងទុតិយភូមិ របស់ក្រសួងអប់រំ នៅថ្ងៃទី១៩តុលា​នេះ។

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៧ មកមើលលទ្ធផលប្រឡង
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ក៏បាន​ឲ្យដឹង​ដែរ​ថា បេក្ខភាព​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ គឺ​ត្រូវ​មាន​លក្ខខណ្ឌ​ដូចខាង​ក្រោមនេះ៖
  • បានប្រឡងជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ

  • បានរៀនគ្រប់​កម្រិតថ្នាក់​នៅមធ្យម​សិក្សា​ទុតិយភូមិ ដោយ​មិនគិត​អាយុ​ឡើយ

  • បានរៀន​ចប់​កម្មវិធី​សិក្សា​ថ្នាក់ទី១២

  • បាន​គោរព​ត្រឹមត្រូវ​តាម​បទ​បញ្ជា​ផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យម​សិក្សា

  • ត្រូវ​បាន​វាយតម្លៃ​ផ្នែក​សីលធម៌​ប្រចាំឆ្នាំ ចាប់ពី​មធ្យម​ឡើង​ទៅ

  • មាន​មធ្យម​ភាគ​ពិន្ទុ​ប្រចាំ​ឆ្នាំ​ចាប់ពី ២៥,០០ ឡើងទៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;