EDC នឹង​ផ្តាច់ភ្លើង​នៅតាម​តំបន់​ជាច្រើន​ចាប់ពី​ថ្ងៃនេះ

  • 2017-10-20 01:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​ជាច្រើន ចាប់ពី​ថ្ងៃទី​២០ ដល់ ២២​តុលា ឆ្នាំ​២០១៧ ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា ដែល​ត្រូវ​ផ្តាច់​ភ្លើង​រួមមាន

១. ថ្ងៃ​សុក្រ ទី២០ ខែ​តុលា៖ សង្កាត់ ចតុមុខ កំពង់​សំណាញ់ គោករកា ភ្នំពេញថ្មី ទឹកថ្លា និង​ស្រះចក ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃ​សៅរ៍ ទី២១ ខែ​តុលា៖ សង្កាត់​ជ័យជំនះ កាកាប​ទី២ ចោមចៅ​ទី៣ ដើមមៀន ព្រែកឬស្សី តាខ្មៅ តាក្តុល ព្រែកហូរ និង​ព្រែកថ្មី ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥ល្ងាច។

៣. ថ្ងៃ​អាទិត្យ ទី២២ ខែ​តុលា៖ សង្កាត់​ផ្សារ​កណ្តាល​ទី២ ទួលសង្កែ​ទី១ ដង្កោ ព្រៃស តាខ្មៅ និង​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ១ ចាប់ពី​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ ដល់ស្រុក​ពាមរក៏ ខេត្ត​ព្រៃវែង ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;