ADB នឹង​ជួយ​កម្ពុជា​ធ្វើ​ទីលាន​ចាក់​សំរាម និង​អាង​ចម្រុះ​ទឹក​នៅ​ស្រុក/ក្រុង​ចំនួន ៩

  • 2017-10-20 01:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹង​ជួយ​បង្កើត​ឲ្យ​មាន​ទីលាន​ចាក់​សំរាម និង​អាង​ចម្រុះ​ទឹក​ក្នុង ៩​ស្រុក/ក្រុង នៅ​ខេត្ត​បន្ទាយមានជ័យ។ គម្រោង​នេះ នឹង​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។

៩​ស្រុក​/ក្រុង​ដែល ADB គ្រោង​នឹង​កសាង​ទីលាន​ចាក់​សំរាម និង​អាង​ទឹក​ចម្រុះ រួមមាន៖

១. ក្រុង​ប៉ោយប៉ែត (គម្រោង​កសាង​លើ​ផ្ទៃ​ដី ១០​ហិកតា នៅ​ឆ្នាំ​២០១៨)

២. ក្រុង​សិរីសោភ័ណ (គម្រោង​កសាង​លើ​ផ្ទៃដី ១២​ហិកតា)

៣. ស្រុក​ថ្ម​ពួក (៨​ហិកតា)

៤. ស្រុក​ស្វាយ​ចេក (២​ហិកតា)

៥. ស្រុក​ភ្នំស្រុក (៣​ហិកតា​កន្លះ)

៦. ស្រុក​មង្គលបូរី (០,៥​ហិកតា)

៧. ស្រុក​ព្រះនេត្រ​ព្រះ (១ហិកតា)

៨. ស្រុក​ម៉ាឡៃ (មិន​ទាន់​មាន​ទីតាំង)

៩. ស្រុក​អូរជ្រៅ (ដី​ទីតាំង​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​រំលោភ​យក​ជា​កម្មសិទ្ធិ)៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;