រ៉ូលីន ប្រាប់ពី​វិធីសាស្រ្ត​ប្តូរ​សំឡេង ៤​ចំណុច

  • 2017-10-20 09:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្តែង និង​ជា​តារា​កំប្លែង រ៉ូលីន បាន​បង្ហាញ​ពីវិធី​សាស្រ្ត​៤​ចំណុច ក្នុងការ​ហ្វឹកហាត់​ប្តូរ​សំឡេង​ពីប្រុស​ទៅស្រី ពីស្រី​ទៅ​ប្រុស ខាង​ក្រោមនេះ៖

  • ត្រូវ​ប្រមូល​អារម្មណ៍​ឱ្យ​មូល

  • វិញ្ញាណ​ និង​អារម្មណ៍​​ត្រូវ​ផ្ដោត​ទាំង​ស្រុង​ទៅ​លើ​សំឡេង​ដែល​ចង់​បាន

  • ចាប់​ផ្ដើម​ហ្វឹក​ហាត់​និយាយ​ ដោយ​ព្យាយាម​ពត់​សំឡេង​ឱ្យ​ទៅ​រក​សំឡេង​ដែល​ចង់​បាន

  • ហ្វឹក​ហាត់​រាល់​ថ្ងៃ។

ដោយ​មាន​ឪពុក​ជា​អ្នក​ច្រៀង​ចម្រៀង​កូរ៉ាល់​ស្រាប់ រូលីន ត្រូវ​បាន​ឪពុក​បង្ហាត់​ពត់​សំឡេង​តាំង​ពី​ក្មេង ហើយ​ដោយ​ក្ដី​ព្យាយាម និង​មាន​ជំនឿ​លើ​ខ្លួន​ឯង​ថា ខ្លួន​ពិត​ជា​អាច​ធ្វើ​បាន លោក​ក៏​ពត់​សំឡេង​បាន​ដូច​បំណង។

លោក​បញ្ជាក់​បន្ថែម​ថា វា​អាច​និយាយ​បាន​ថា លោក​ចេះ​ប្រើ​សំឡេង​នេះ ជា​ទេពកោសល្យ​ដែល​ទេវតា​ប្រទាន​ឱ្យ​ដែរ ព្រោះ​លោក​គ្រាន់​តែ​ហ្វឹក​ហាត់​តាម​វិធី​បែប​នេះ​រាល់​ថ្ងៃ​ គឺ​អាច​ប្ដូរ​សំឡេង​បាន​តាម​តែ​ខ្លួន​ចង់​បាន។

វា​ទាក់​ទង​និង​អារម្មណ៍ វិញ្ញាណ និង​សំឡេង បើ​យើង​ផ្ដោត​ថា​ចង់​បាន​អី គឺ​វា​បាន​ហ្នឹង អ្វី​ក៏​ដោយ​យើង​សុទ្ធតែ​អាច​ហ្វឹកហាត់​បាន​ឱ្យ​តែ​យើង​ព្យាយាម ពី​តូច​បង​ចូល​ចិត្ត​ហ្វឹក​ហាត់​នៅ​មុខ​កញ្ចក់ លេង​ចឹង​ទៅ​ណា បាន​អាច​ប្រើ​សំឡេង​ប្ដូរ​បាន”។

តារា​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ដំបូង​តាម​រយៈ​កម្ម​វិធី Miss Photo City ហើយ​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​បន្ទាប់​ពី​បាន​ចូល​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន និង​បាន​សម្ដែង​រឿង លេង​កំប្លែង ជា​ពិសេស​ទេពកោសល្យ​ការ​ប្រើ​សំឡេង​របស់​លោក៕

ប្រភព៖ Sabay News អត្ថបទ៖ ប៉ូ សាគុន

អត្ថបទថ្មី
;