គូណា​ខ្លះ ត្រូវ​ប្រកួត​គ្នា​ក្នុង​លីគ​កំពូល​កម្ពុជា នៅចុង​សប្តាហ៍​នេះ?

  • 2017-10-20 10:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​២១តុលា​ស្អែក​នេះ ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ប្រចាំ​សប្តាហ៍​ទី១៨ មាន​ចំនួន​៤គូ គឺ៖

  • ណាហ្គាវើល Vs ព្រះខ័នរាជស្វាយរៀង វេលា​ម៉ោង ៣:៣០នាទី​រសៀល នៅ​ស្តាតចាស់

  • បឹងកេត Vs ស៊ីម៉ាក់ វេលា​ម៉ោង ៤​រសៀល នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង

  • អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ Vs គីរីវង់​សុខសែន​ជ័យ វេលា​ម៉ោង ៦ល្ងាច នៅ​ស្តាតចាស់

  • ភ្នំពេញ​ក្រោន Vs ក្រសួង​ការពារ​ជាតិ វេលា​ម៉ោង ៦ល្ងាច នៅ​កីឡដ្ឋាន RSN។

ក្រសួងការពារជាតិ ក្នុងការប្រកួតជាមួយភ្នំពេញក្រោន នៅសប្តាហ៍ទី១០ ជើងទី១ នៅស្តាតចាស់
ចំណែក​នៅថ្ងៃទី​២២ ខែ​តុលា មាន​២គូ គឺ៖
  • អគ្គិសនី​កម្ពុជា Vs ខេមបូឌា ថៃហ្គ័រ វេលា​ម៉ោង ៦​ល្ងាច នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង

  • អាស៊ីអឺរ៉ុប Vs វេស្ទើន​ភ្នំពេញ វេលា​ម៉ោង ៦​ល្ងាច នៅ​ស្តាតចាស់។

គិតត្រឹម​សប្តាហ៍​ទី១៧ ក្រុម​ដែល​ស្ថិតនៅ Top 4 រួមមាន ព្រះខ័នរាជ​ស្វាយរៀង បឹងកេត ណាហ្គាវើល និង​ភ្នំពេញ​ក្រោន។ ចំណែក​ក្រុម​ដែល​ស្ថិតក្នុង​តំបន់​គ្រោះថ្នាក់​គឺ ស៊ីម៉ាក់ និង​គីរីវង់​សុខសែនជ័យ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;