ចង់​លាក់​កម្មវិធី​មិន​ឲ្យ​អ្នក​ដទៃ​ឃើញ​ក្នុង iPhone ចេះតែ​មួយ​ក្បាច់​នេះ ល្អ​តែ​ម្ដង

  • 2017-10-21 07:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់ iPhone មួយ​ចំនួន​ប្រហែល​ជា​ចង់​លាក់​កម្មវិធី​មួយ​ចំនួន ដែល​ខ្លួន​ចង់​ទុក​ជា​រឿង​សម្ងាត់ ប៉ុន្តែ​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ពី​វិធី​ដ៏​ងាយ​ក្នុង​ការ​ធ្វើ​វា​នោះ​ទេ។ ​ថ្ងៃ​នេះ KleyKley សូម​លើក​យក​វិធី​មួយ​ដើម្បី​ធ្វើ​ការ​លាក់ Apps ឬ កម្មវិធី​ទាំង​នោះ។

ដំបូង អ្នក​គ្រាន់តែ​ចូល​ទៅ​កាន់ Settings រួច​យក​ពាក្យ “General” បន្ទាប់​មក​ជ្រើសរើស​ពាក្យ "Restrictions”។ នៅ​ពេល​នោះ អ្នក​នឹង​បាន​ឃើញ​ពាក្យ​ថា "Enable Restrictions” ហើយ​គេ​គ្រាន់តែ​ចុច​លើ​វា នោះ​វា​នឹង​ត្រូវ​ឲ្យ​អ្នក​វាយ​បញ្ចូល Passcode។ បន្ត​មក​ទៀត អ្នក​គ្រាន់តែ​កំណត់​យក បិទ ឬ បើក លើ​កម្មវិធី​ដែល​មាន​ក្នុង​នោះ ជា​ការ​ស្រេច។ ធ្វើ​ដូច្នេះ អ្នក​ដទៃ​មិន​អាច​បើក​កម្មវិធី​ដែល​អ្នក​លាក់​បាន​ឡើយ លុះត្រាតែ​ពួកគេ​ស្គាល់ Passcode របស់​អ្នក។

សូម​បញ្ជាក់​ថា​ ប្រសិនបើ​អ្នក​បិទ​មុខងារ​លាក់​កម្មវិធី​ក្នុង Restrictions អ្នក​ត្រូវ​ចុច​យកពាក្យ "Disable Restrictions” ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;