Man Utd ប្រកួត​ចាញ់ Huddersfield Town ជាលើក​ដំបូង​ក្នុង​រយៈពេល ៦៥​ឆ្នាំ

  • 2017-10-22 01:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះ Huddersfield Town បាន​យកឈ្នះ​ក្រុម​បិសាច​ក្រហម Manchester United ជា​លើក​ដំបូង ក្នុង​រយៈពេល ៦៥ឆ្នាំ ដោយ​លទ្ធផល ២-១ នៅក្នុង​ក្របខណ្ឌ Premier League កាលពី​យប់មិញ។ នេះក៏​ជា​ការ​បរាជ័យ​លើក​ដំបូង​របស់ Man Utd ក្នុង​រដូវកាល​ថ្មី​នេះ​ផងដែរ។

Huddersfield បាន​នាំមុខ​មុន ២គ្រាប់ ធ្វើបាន​ដោយ Mooy នាទី ២៨ និង Depoitre នាទី​៣៣។ បន្ទាប់​មក នៅតង់ទី​២ Rashford ជួយ Man Utd តាមបាន​១គ្រាប់វិញ នៅ​នាទី៧៨ ហើយ​លទ្ធផល​នេះ​ត្រូវបាន​រក្សា​ដល់​ចប់​ការ​ប្រកួត។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Man Utd កាន់តែ​មាន​ពិន្ទុ (២០ពិន្ទុ) ឃ្លាតឆ្ងាយ​ពីក្រុម​កំពូល​តារាង Manchester City រហូត​ដល់ ៥​ពិន្ទុ បន្ទាប់ពី Man City បាន​បំបាក់ Burnly ៣-០ មាន ២៥​ពិន្ទុ។ ចំណែក Huddersfield ក្រោយឈ្នះ​ការប្រកួត​នេះ បាន​ឡើង​មក​ចំណាត់ថ្នាក់​លេខ​១១ មាន ១២​ពិន្ទុ។

លទ្ធផល​គូផ្សេង​ទៀត​រួម​មាន

Chelsea ៤-២ Waford

Newcastle ១-០ Crystal Palace

Stoke ១-២ Bournemouth

Swansea ១-២ Leicester

Southampton ១-០ West Brom៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;