រុស្ស៊ី ជូន​អំណោយ​ជា​កាំភ្លើង​វែង ៥ពាន់​ដើម ដល់​ហ្វីលីពីន

  • 2017-10-26 04:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាំភ្លើង​វែង ៥​ពាន់​ដើម ប្រភេទ AK-74M ត្រូវ​បាន​មេដឹកនាំ​រុស្ស៊ី លោក វ្លាឌឺមៀ ពូទីន ប្រគល់​ជូន​ជា​អំណោយ​ដល់​ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៧។

ប្រភព​រូប៖ កង​ទ័ពជើង​ទឹក​ហ្វីលីពីន
ក្រៅ​ពី​កាំភ្លើង​វែង ហ្វីលីពីន ក៏​ទទួល​បាន​រថយន្ត​ទាហាន​ចំនួន ២០​គ្រឿង គ្រាប់​កាំភ្លើង ១​លាន​ប្រអប់ ព្រម​ទាំង​មួក​ទាហាន​ចំនួន ៥​ពាន់ ផង​ដែរ​ពី​ប្រទេស​រុស្ស៊ី។ បន្ថែម​ពី​នេះ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន លោក Delfin Lorenzana និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu បាន​ចុះ​កិច្ច​ព្រមព្រៀង​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស​យោធា​រវាង​ប្រទេស​ទាំង​២៕
ប្រភព​រូប៖ កង​ទ័ពជើង​ទឹក​ហ្វីលីពីន
ប្រភព​រូប៖ កង​ទ័ពជើង​ទឹក​ហ្វីលីពីន

ប្រភព៖ Xinhua ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;