តម្លៃ iPhone X នៅ​កម្ពុជា ថ្លៃ​ជាងគេ​បំផុត បើ​ប្រៀបធៀប​នឹង​ប្រទេស​ទាំងនេះ

  • 2017-10-29 07:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone X​ ​របស់​ក្រុមហ៊ុន​ ​Apple​ ​នឹង​បើក​ឲ្យ​ ​Pre-Order​ ​ជា​ផ្លូវការ​ក្នុង​ទឹកដី​អាមេរិក​នា​ថ្ងៃ​ទី​ ​៣​ ​វិច្ឆិកា​ខាង​មុខ​ ​ជាមួយ​តម្លៃ​ ​៩៩៩​ ​ដុល្លារ​សម្រាប់​ទំហំ​ ​64GB​ ​និង​ ​១០៩៩​ ​ដុល្លារ​ទំហំ​ ​256GB។ ថ្មីៗ​នេះ​មាន​ការ​បង្ហាញ​ចេញ​នូវ​តម្លៃ​លើ​ទីផ្សារ​ ​៣២​ ​ប្រទេស​ចូល​គ្នា​ ​ហើយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ទីផ្សារ​ប្រទេស​ហុងគ្រី​ ​នឹង​មាន​លក់​ដូច​គ្នា​តែ​ថ្លៃ​ដល់​ ​១៤៥៥​ ​ដុល្លារ​ឯ​ណោះ។ មូលហេតុ​នៃ​ការ​ប្រែប្រួល​តម្លៃ​ខុស​គ្នា​ច្រើន​បែប​នេះ​ ​ផ្អែក​មក​ពី​កត្តា​នៃ​ថ្លៃ​ពន្ធ​តាម​ប្រទេស​នីមួយៗ។

ខាង​ក្រោម​​នេះជា​តម្លៃ​ ​iPhone X​ ​ទំហំ​ ​64GB​ ​តាម​ទីផ្សារ​ប្រទេស​ដទៃ​ទៀត

ដោយ​ឡែក​សម្រាប់​តម្លៃ​ ​iPhone X​ ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​គឺ​ហក់​ឡើង​​ប្រមាណ​ ​១៥០០​ ​ដុល្លារ​សម្រាប់​ម៉ូដែល​ ​64GB​ ​និង​ ​១៨០០​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​ ​128GB។ នេះ​បើ​យោង​តាម​បណ្ដា​ហាង​មួយ​ចំនួន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​ប្រកាស​ទទួល​កក់​ ​iPhone X៕

ប្រភព៖ idropnews ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី
;