Real Madrid រងការ​បរាជ័យ​ក្រោម​ថ្វីជើង Girona ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល

  • 2017-10-30 01:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ស្តេចស Real Madrid បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Girona ដោយ​លទ្ធផល ១-២ ក្នុង​ក្របខណ្ឌ Spanish La Liga កាលពី​យប់មិញ។ Isco ស៊ុត​ចូល​បាន​១គ្រាប់​នៅ​នាទី ១២ ជួយ Real នាំមុខ Girona ក្នុងតង់​ទី១។ ប៉ុន្តែ​ពេល​ចូល​ដល់​តង់​ទី២ Girona អាច​វាយបក​បាន​២គ្រាប់​វិញ យក​ជ័យជម្នះ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល ដែល​ធ្វើបាន​ដោយ Stuani នាទី​៥៤ និង Portugues Manzanera នាទី​៥៨។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Real Madrid បន្ត​ស្ថិតនៅ​លេខ៣ មាន​២០ពិន្ទុ កាន់តែ​ឃ្លាត​ឆ្ងាយ​ពី Barcelona ដែល​កំពុង​នាំមុខ​ក្នុង​តារាង​មាន ២៨​ពិន្ទុ។ ចំណែក Girona ក្រោយការ​ប្រកួត​នេះ បាន​ឡើង​មក​ចំណាត់​ថ្នាក់​លេខ១២ មាន​១២​ពិន្ទុ។

លទ្ធផល​គូ​ផ្សេងទៀត​រួមមាន៖

Getafe ២-១ Real Sociedad

Eibar ២-២ Levante

Malaga ២-១ Celta Vigo៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;