កាន់តែ​ពិសេស​ជា​មួយ iOS 11.1 ដែល​បាន​ថែម​ Emoji ជាង ៧០!

  • 2017-11-01 03:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS 11.1 កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ បន្ទាប់​ពី iOS 11 បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​កញ្ញា​កន្លងទៅ។

សម្រាប់​ការ​ធ្វើ​កំណែ Update ចុង​ក្រោយ​នេះ Apple បាន​បន្ថែម Emoji ថ្មី​ចំនួន ៧០ រួមទាំង​ការ​កែ​សម្រួល​ចំណុច​មួយ​ចំនួន ដូច​ជា​មុខងារ 3D Touch ដែល​នៅ​ពេល​នេះ គេ​អាច​ចុច​សង្កត់​នៅ​គែម​ខាង​ឆ្វេង​នៃ​អេក្រង់ ដើម្បី​បើក​មុខងារ App Switcher ដែល Apple បាន​លុប​ចោល​កាល​ពី iOS 11 ចេញ​ដំបូង​។

iOS 11.1 ក៏​មាន​មុខងារ​ពិសេស ការពារ​ពី​ការ​លួច Hack តាម Wifi ដើម្បី​បន្ថែម​សុវត្ថិភាព​សម្រាប់ iDevices របស់​អ្នកប្រើប្រាស់៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;