ស្ថិតិ​មួយ​បង្ហាញ​ថា PSG ជា​ក្រុម​ល្អ​ជាងគេ​នៅ UCL ​ក្រោយ​កក់​កៅអី​វគ្គ១៦​ក្រុម

  • 2017-11-01 06:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ PSG បាន​ជា​ក្រុម​ទី​មួយ​ដែល​បាន​ឆ្លង​ទៅ​កាន់​វគ្គ ១៦ក្រុម​ចុងក្រោយ​ពាន​រង្វាន់ UEFA Champions League 2017-18 កាល​ពី​យប់មិញ បន្ទាប់​ពី​បំបាក់​ក្រុម Anderlecht ចាស់​ដៃ ក្នុង​លទ្ធផល ៥-០ និង​ជា​ជ័យជម្នះ​លើក​ទី​៤ របស់​ខ្លួន នៅ​ក្នុង​ពូល B វគ្គ​សន្សំ​ពិន្ទុ ក្នុង​ចំណោម​ការ​ប្រកួត ៤លើក​កន្លង​ទៅ។

លទ្ធផល​នេះ បាន​ធ្វើឲ្យ PSG ជា​ក្រុម​មួយ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League រដូវ​កាល​នេះ ដែល​មិន​ទាន់​មាន​ក្រុម​ណា អាច​ស៊ុត​បញ្ចូល​ទី​ពួកគេ​បាន​ឡើយ។ ពិសេស PSG បាន​ធ្វើ​សម្រេច​គោលដៅ​បញ្ចូល​ទី​ទៅ​លើ​គូ​ប្រកួត​ចំនួន ១៧គ្រាប់​មក​ហើយ ​ក្នុង ៤​ប្រកួត​កន្លង​ទៅ។

Neymar កីឡាករ​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក នៅ​តែ​អាច​បន្ត​រក​គ្រាប់​បាល់​ឲ្យ PSG ​ក្នុង​ការ​ប្រកួត​យប់មិញ ដោយ​គេ​ជា​អ្នក​រក​គ្រាប់​បាល់​ទី២ ​នៅ​ក្នុង​ម៉ោង​បន្ថែម​តង់​ទី​មួយ។ ​ក្រុម​យក្ស​មក​ពី​បារាំង PSG រក​បាន ២​គ្រាប់​ក្នុង​តង់​ទី​មួយ និង បន្ថែម ៣​គ្រាប់​ទៀត ក្នុង​តង់​ទី​ពីរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;