ភ្នំពេញ នឹងមាន​ខុនដូ​កប់​ពពក​១ នៅឆ្នាំ​២០២០

  • 2017-11-01 07:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន 4Season Construction ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បាន​សម្រេចចិត្ត​បោះទុន​វិនិយោគ​១០០​លាន​ដុល្លារ​អាមេរិក លើ​គម្រោង Le Bassac ជា​គម្រោង​សាងសង់​ខុន​ដូ​កប់​ពពក​ កម្ពស់​៣៣​ជាន់​ថ្មី​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​

​អគ្គនាយក​ក្រុមហ៊ុន 4Season Construction លោក Lu Hong Zhong និយាយ​ថា នេះ​គឺជា​គម្រោង​ទី​១​របស់​ក្រុមហ៊ុន ដែល​បាន​វិនិយោគ លើ​គម្រោង​អគារ​លំនៅដ្ឋាន ដែល​មាន​គុណភាព​ខ្ពស់ និង​ស្ថិតនៅ​ក្នុង​ការខិតខំ​ប្រឹង​ប្រែ​ង សំរិត​សំ​រាង​នូវ​ការបំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព ផាសុខភាព​និង​គំនិត​ច្នៃប្រឌិត។

​ ​លោក Lu Hong Zhong បន្ថែមទៀតថា គម្រោង​នេះ​នឹង​សាងសង់​នៅលើ​ផ្ទែដី​ជាង​២៩០០​ម៉ែត្រការ៉េ មាន​៤១៧​បន្ទប់ និង​មាន​បំពាក់​សេវាកម្ម​ជាច្រើន​ដូចជា អាង​ហែល​ទឹក និង​កន្លែង​ហាត់ប្រាណ​នៅ​ជាន់​ទី​៣១​។ គម្រោង​នេះ គ្រោង​ចំណាយពេល​សាងសង់​រយៈពេល​៣​ឆ្នាំ ពោល​គឺ​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ខែ​តុលា ឆ្នាំ​២០២០៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;