Real Madrid បំបាក់ Las Palmas តែ​នៅ​ចាញ់​ Barcelona ៨ពិន្ទុ​ដដែល

  • 2017-11-06 00:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជ​ស Real Madrid បាន​ស្ដារ​មុខមាត់​ឡើង​វិញ ដោយ​បំបាក់​ក្រុម​ក្បែរ​បាត​តារាង Las Palmas ៣-០ ក្នុង​សប្ដាហ៍​ទី១១ នៃលីគ​កំពូល​អេស្ប៉ាញ La Liga កាលពី​យប់មិញ។

៣គ្រាប់​របស់​ក្រុម​លោក Zinedine Zidane រក​បាន​ដោយ Casemiro, Marco Asensio និង Isco។

លទ្ធផល​នេះ មាន​ន័យថា Real Madrid ឈរ​លេខ​៣ ក្នុង​តារាង​ពិន្ទុ បន្ត​ដេញ​តាម​ក្រុម​លេខ១ Barcelona ចំនួន ៨ពិន្ទុ និង​ចាញ់​ក្រុម​លេខ២ Valencia ចំនួន ៤ពិន្ទុ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;