ចេញហើយ «ស្នេហ៍ក្បែររបង (ភាគទី១)» និយាយពីថាឌឺគ្នាបែបគួរឲ្យក្នាញ់ម៉ង
- 2017-11-06 02:31:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ «ស្នេហ៍ក្បែររបង (ភាគទី១)» និយាយពីថាឌឺគ្នាបែបគួរឲ្យក្នាញ់ម៉ង
ចន្លោះមិនឃើញ
-សុជីវី ៖ បងឯងឲ្យរូបថតហ្នឹងមកខ្ញុំវិញមក! -រង្សី ៖ មិនឲ្យទេ។ សុជីវី ស្រីតូច រាងស្ដើង លាបាតដៃហុចទៅ រង្សី កំលោះរាងខ្ពស់ស្រលះ ដែលនៅក្នុងដៃនោះ មានកាន់រូបថតមួយសន្លឹក យោលចុះយោលឡើងផង។ -សុជីវី ៖ ចុះបងឯងចង់ទុករូបថតហ្នឹងធ្វើអី? -រង្សី ៖ គឺទុកជាអនុស្សាវរីយ៍ហ្នឹងហើយ។ -សុជីវី ៖ គ្មានឃើញសមជាអនុស្សាវរីយ៍អីបន្តិចនោះទេ។ -រង្សី ៖ ម៉េចក៏ថាមិនសមនោះ? ស្រស់ស្រីនឹកក្នាញ់នឹងអ្នកប្រុសរស់នៅផ្ទះជិតខាងម្នាក់នេះខ្លាំងណាស់។ នាងឈរឱបដៃធ្វើជាខឹង បំណងឲ្យគេនឹកខ្លាចខ្លះ ហើយងាកមកលួងលោមនាង។ តែប៉ះចំកំលោះឆ្នើម ដឹងល្បិចនាងច្រមក់ទាន់ មិនខ្ចីចុះញ៉ម។ -រង្សី ៖ ខឹងហើយមែនទេ?
គេខិតមុខមកជិត ហើយញញឹមបង្ហាញធ្មេញច្រពើសយ៉ាងស្រស់។
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ