លោក​ប្រាក់ សុវណ្ណារ៉ា ប្រាប់​ហេតុផល​មិន​យក ធារី ចន្ថាប៊ីន និង​ឃួន ឡាបូរ៉ាវី​ ចូល​ជម្រើសជាតិ

  • 2017-11-07 00:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ឆ្នើម ធារី ចន្ថាប៊ីន និង​​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​​ ឃួន ឡាបូរ៉ាវី មិន​បាន​ជាប់​ក្នុង​បញ្ជី​​ឈ្មោះ​កីឡាករ ២៥ នាក់ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​​មីយ៉ាន់ម៉ា និង​ការ​ប្រកួត​ជម្រុះ AFC Asian Cup ​​ជា​មួយ​ហ្សកដានី ​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ឡើយ។

ធារី​ ចន្ថាប៊ីន ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិកន្លង​មក
ទាក់​ទង​បញ្ហា​នេះ​លោក​ ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ពន្យល់​ថា ​គ្រូ​បង្វឹក​នៅ​លើ​ពិភព​លោក​មាន​របៀប​នៃ​ការ​លេង​ខុស​ៗ​គ្នា។ សម្រាប់​​ការ​មិន​រើស​យក​ ធា​រី និង បូរ៉ាវី ដោយ​សារ​អ្នក​ទាំង​ពីរ​លេង​មិន​ត្រូវ​​តាម​ការ​ចង់​បាន​របស់​លោក។
ឃួន ឡាបូរ៉ាវី ក្នុង​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា កន្លងមក

​​អតីត​គ្រូ​បង្វឹក​បឹង​កេត​រូប​នេះ​ បញ្ជាក់​ថា ​​ការ​ជ្រើស​រើស​របស់​លោក​ មើល​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​ក្នុង​ការ​ជួយ​ក្រុម​របស់​គេ​ផ្ទាល់ ​ពិសេស​​គឺ​កីឡាករ​ទាំង​ពីរ​មាន​កម្រិត​សមត្ថភាព​មិន​​​ល្អ​គ្រប់​គ្រាន់​​ ដើម្បី​​​ទទួល​បាន​​ឱកាស​​​ជាប់​ឈ្មោះ​មក​លេង​ជា​កូន​ក្រុម​របស់​លោក។

លោក ប្រាក់ សុវណ្ណារ៉ា

​លោក ប្រាក់ សុវណ្ណារ៉ា ទើប​តែ​ចូល​ដឹក​នាំ​ជំនួស​លោក Leonardo Vitorino ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បញ្ឈប់​​ពី​តំណែង​ ក្រោយ​ដឹក​នាំ​កម្ពុជា​ចាញ់​វៀតណាម ៥-០ នៅ​ទឹក​ដី​វៀតណាម​ ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;