U19 កម្ពុជា មាន​សង្ឃឹម​កាន់​តែ​តិច ដើម្បី​ប្រជែង​យក​លេខ២​ល្អបំផុត​ទាំង៥

  • 2017-11-07 02:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មក​ទល់​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U19 Championship 2018 ដំណើរការ​បាន​ជាង​ពាក់​កណ្ដាល​ផ្លូវ​ហើយ តាម​ពូល​នី​មួយៗ ខណៈ​ពូល​ទាំង ៩ ក្រៅពី​ពូល​របស់​កម្ពុជា វគ្គ​ជម្រុះ​ពាន​រង្វាន់​នេះ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។

ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា
បើ​ក្រឡេក​មើល​ចំណាត់​ក្រុម​លេខ​២ ល្អ​បំផុតបណ្ដោះ​អាសន្ន កម្ពុជា បាន​ធ្លាក់​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​៦ ហើយ​ក៏​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​លេង​ជុំ​ផ្តាច់ព្រ័ត្រ នា​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០១៨ ខាងមុខ​នេះ ក៏​កាន់តែ​ស្ដួចស្ដើង​ផង​ដែរ​។ ការ​ប្រកួត​នេះ គឺ​តម្រូវ​យក​ក្រុម​លេខ​២ ល្អ​បំផុត ត្រឹម​តែ ៥​ក្រុម​ប៉ុណ្ណោះ ​ដើម្បី​បូក​បង្គ្រប់​ជាមួយ ១០​ក្រុម​ផ្សេង​ទៀត ដែល​ជា​ក្រុម​លេខ​១ ក្នុង​ពូល​នីមួយ​ៗ។

ទោះ​ជា​យ៉ាង​ណា គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ​ថា កម្ពុជា​ត្រូវ​បាត់បង់​ឱកាស​មួយ​នេះ ព្រោះ​ពិន្ទុ​ក្រុម​លេខ​២ល្អ របស់​ក្រុម​មក​ពី​ពូល​ផ្សេង​ៗ មិន​ទាន់​ត្រូវ​បាន​ដក​ពិន្ទុ​ដែល​ប៉ះ​ជាមួយ​ក្រុម​បាត​តារាង​នៅ​ឡើយ​ទេ។ ដូច្នេះ ពិន្ទុ​ក្រុម​លេខ​២ល្អ​បំផុត អាច​ដឹង​បាន លុះត្រាតែ​ការ​ប្រកួត​ទាំងអស់​ត្រូវ​បាន​បញ្ចប់ ហើយ​ពិន្ទុ​ដែល​ក្រុម​លេខ២ ទទួល​បាន​ពី​ក្រុម​បាត​តារាង (លេខ៤ និង​លេខ៥) ត្រូវ​ដក​ចេញ​វិញ។

តារាងពិន្ទុ ក្រុមលេខ២ ល្អជាងគេ បណ្ដោះអាសន្ន គិតត្រឹមថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៧

សូម​បញ្ជាក់​ថា ការ​មិន​រាប់​បញ្ចូល​ពិន្ទុ​បាន​ពី​ក្រុម​លេខ៤ និង​លេខ៥ គឺ​ដោយសារ​ក្រុម​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U19 Championship នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;