សណ្ឋាគារ​ប្រណីត​ផ្កាយ​៥ ក្លាយ​ជា​គុក ឃុំឃាំង​ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត ១១​អង្គ

  • 2017-11-08 06:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ចុង​សប្ដាហ៍​មុន មាន​ការ​ជម្លៀស​ភ្ញៀវ​ចេញ​ភ្លាមៗ​ទាំង​ពាក់​កណ្ដាល​យប់​ពី​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Ritz-Carlton ក្នុង​ទីក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

ការ​បណ្ដេញ​ភ្ញៀវ​ចេញ​ជា​បន្ទាន់ គឺ​ដើម្បី​យក​សណ្ឋាគារ​ដ៏​ប្រណីត​នេះ​ធ្វើ​ជា​កន្លែង​ឃុំឃាំង​អ្នក​ទោស​ជាន់​ខ្ពស់​ជា​ច្រើន​នាក់ ដែល​ក្នុង​នោះ​រួមមាន ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន ១១​អង្គ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ជំនួញ​មួយ​ចំនួន។ នេះ​ជា​ការ​ចាប់​ខ្លួន​ជា​ប្រវត្តិសាស្ត្រ​នូវ​ក្រុម​អ្នក​មាន​លំដាប់​កំពូល​នៅ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

ប្រភព​ពី​សារព័ត៌មាន Daily Mail បញ្ជាក់​ថា មួយ​នៅ​ក្នុង​ចំណោម​ជន​សង្ស័យ​គឺ​ជា​ ក្មួយ​បង្កើត​របស់​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត ដែល​មាន​អ្នក​ទ្រព្យ​សម្បត្តិ ១៨​ពាន់​លាន​ដុល្លារ ហើយ​មាន​ភាគ​ហ៊ុន​នៅ​ក្រុមហ៊ុន​ធំៗ​ដូចជា Twitter, Lyft និង Citigroup ជា​ដើម។

ពាក់ព័ន្ធ​នឹង​​បញ្ហា​នេះ លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​អាមេរិក បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​ចំពោះ​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត Salman bin Abdulaziz Al Saud និង​ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ Mohammad bin Salman ក្នុង​ការ​ចាត់​ចំណាត់​ការ​លើ​រឿង​មួយ​នេះ។ លោក ត្រាំ បន្ថែម​ថា មួយ​ចំនួន​នៃ​អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន បាន​កេង​ផល​ចំណេញ​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

ប្រភព៖ Dailymail | theguardian ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;