Giggs ​ទៅ​ដឹកនាំ​ក្រុម​នៅ​ប្រទេស​វៀតណាម?

  • 2017-11-11 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ryan Giggs និង Paul Scholes ដែល​ជា​វីរបុរស​របស់​ក្រុម​បិសាចក្រហម Manchester United នឹង​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ពិធី​បើក​សម្ពោធ​សាលា​បាល់ទាត់​ថ្នាល​យុវជន​មួយ ដែល​បង្កើត​ឡើង​ដោយ​មូលនិធិ​នៃ​ក្លឹប​បាល់ទាត់​ទេពកោសល្យ​វៀតណាម (PVF) នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ខាងមុខ​នេះ។

Ryan Giggs
Ryan Giggs នឹង​ស្នាក់នៅ​ប្រទេស​វៀតណាម ដើម្បី​កាន់​តួនាទី​ជា​អ្នកចាត់ការ​ម្នាក់ ក្នុង​ចំណោម​អ្នក​ចាត់​ការ​ជាច្រើន នៅ​ក្នុង​ក្រុម​ថ្នាល​យុវជន​មួយ​នេះ។ តាម​រយៈ​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​មក​នេះ Giggs នឹង​រួមចំណែក​ក្នុង​ការ​បណ្ដុះបណ្ដាល​យុវជន​ដែល​មាន​ទេព​កោសល្យ​របស់​វៀតណាម។

ក្រោយ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៨ ក្លឹប PVF ត្រូវ​បាន​ចាត់​ទុក​ជា​ក្លឹប​មួយ​ដែល​ឈាន​មុខគេ​ក្នុង​ការ​បណ្ដុះបណ្ដាល​ថ្នាល​យុវជន នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មាន​ឧបករណ៍​ទំនើប និង​ទីតាំង សម្រាប់​ហ្វឹកហាត់។

ថ្នាលយុវជនរបស់ក្លឹប PVF របស់វៀតណាម

លោក Hoang Anh Tuan គ្រូ​បង្វឹក​ក្រុម U19 វៀតណាម មាន​តួនាទី​គ្រប់គ្រង​លើ​ថ្នាក់​ដឹកនាំ​គ្រូ​បង្វឹក​ក្រុម​ថ្នាល​យុវជន PVF ដោយ​មាន​ការ​ចែករំលែក​បទពិសោធន៍​ពី​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​មួយ​ចំនួន ​រួម​ទាំង​សមាជិក​មកពី​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស លោក Steve Stennett និង​គ្រូ​បង្វឹក​អ្នកចាំទី​របស់ Arsenal លោក Jason Brown ផង​ដែរ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;