លោក ដូណាល់ ត្រាំ រអ៊ូ​រឿង​ភាព​មិន​ស្មើគ្នា​នៃ​ពាណិជ្ជកម្ម​ នៅក្នុង​កិច្ច​ប្រជុំ APEC

  • 2017-11-12 03:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ក្នុង​កិច្ចប្រជុំ APEC កាលពី​ថ្ងៃទី១០វិច្ឆិកា​ដោយ​រិះគន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា បានប​ង្កើត​ច្បាប់​ពាណិជ្ជកម្ម​សកល ដែល​មិន​ដំណើរ​ការ​ល្អ និង​ត្អូញត្អែរ​អំពី​ភាព​មិន​ស្មើគ្នា​នៃ​ពាណិជ្ជកម្ម។

លោក ដូណាល់ ត្រាំ រិះគន់​ថា ច្បាប់​ពាណិជ្ជកម្ម​សកល​នឹង​មិន​ដំណើរការ​ល្អឡើយ ប្រសិន​បើ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងអស់ មិន​គោរព​តាមច្បាប់​នោះ។ លោក​បន្ថែម​ថា អាមេរិក​បាន​​បន្ទាប​រនាំង​ទីផ្សារ និង​បញ្ចប់​ការ​យកពន្ធ​គយ តែ​ប្រទេស​ផ្សេងៗ​ទៀត​មិន​ដូច្នោះ​ឡើយ ជាហេតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​ប្រជាជន​អាមេរិក​រាប់លាន​នាក់។

ទោះជា​យ៉ាងណា លោក ដូណាល់ ត្រាំ មិន​បាន​បន្ទោស​ប្រទេស APEC ណាមួយ​ឡើយ ពោលគឺ​មិនបាន​បន្ទោស​ប្រទេស​ចិន ដែល​លោក​តែងតែ​រិះគន់​នាពេល​កន្លងមក​នោះ​ឡើយ ដោយ​លោក​ចោទ​ប្រកាន់​រដ្ឋបាល​អាមេរិក​មុនៗ​ថាគ្មាន​វិធានការ​ដោះស្រាយ​ចំពោះ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ឡើយ។

លោក ដូណាល់ ត្រាំ និងមេដឹកនាំធំៗ នៃប្រទេសសមាជិក APEC

លោក​បន្ត​ថា អាមេរិក នឹង​បង្កើត​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​ដៃគូ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ណាមួយ ដែល​គោរព​តាម​ពាណិជ្ជកម្ម​យុត្តិធម៌ និង​ផលប្រយោជន៍គ្នា​ទៅវិញ​ទៅមក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;