រ៉ូលីន ប្រកាស​ថា​នឹង​ឈប់​តែងខ្លួន​ជាស្រី ហើយ​ដកខ្លួន​​ពី​សិល្បៈ

  • 2017-11-12 09:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន បាន​ប្រកាស​ថា ខ្លួន​នឹង​ដើរ​ចេញពី​សង្គម​សិល្បៈ​នៅ​អាយុ ៣៥​ឆ្នាំ គឺ​ឈប់​តុបតែង​ខ្លួន​ជា​ស្រី និង​លែង​ដើរ​លើ​វិថី​មួយ​នេះ។ បច្ចុប្បន្ន​នេះ រ៉ូលីន​មាន​អាយុ ២៩ឆ្នាំ​ហើយ។

តារា​ពូកែ​សម្តី​រូបនេះ បាន​ប្រាប់​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ដកខ្លួន​ចេញពី​សិល្បៈ នៅ​អាយុ ៣៥ ឆ្នាំ ដោយ​ហេតុផល​ថា ចង់​សម្រាក​ដើម្បី​មាន​ពេលវេលា​សម្រាប់​ខ្លូនឯង​ផង។ លោកមាន​គម្រោង​យ៉ាង​ច្បាស់លាស់ ក្រោយ​លា​ឈប់​ពី​សិល្បៈ គឺ​លោក​នឹង​ទៅ​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស និង​បើក​ហាង​កាហ្វេ​តូច​មួយ។

រ៉ូលីន​​និយាយ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំគិតថា​អាយុ​៣៥ ខ្ញុំ​ចូលនិវត្តន៍ ព្រោះ​ខ្ញុំ​អាយុ​ច្រើន​ហើយ​ពិបាក​ពាក់​កែង ហើយ​រូបរាង​ខ្ញុំ​វា​មិន​ដូច​មុន។ កន្លងមក​ខ្ញុំ​ធ្វើ​ដើម្បី​ម្តាយខ្ញុំ ដើម្បី​គ្រួសារ​ថ្កុំថ្កើន ពេលនេះ​អស់​ពី​ម្តាយទៅ ខ្ញុំចង់​ធ្វើអ្វី​ដើម្បី​ខ្លួនឯង ខ្ញុំចង់​ដើរ​លេង​ជុំវិញ​ពិភពលោក និង​ចង់​មាន​ហាង​កាហ្វេ​តូចមួយ»។

រ៉ូលីន​បញ្ជាក់​ថា ក្នុង​រយៈពេល ៦ឆ្នាំ​ទៅ​មុខ លោក​នឹង​ព្យាយាម​ធ្វើ​ការងារ​ឲ្យល្អ​បំផុត​ដើម្បី​ទស្សនិកជន។ ចំពោះ​រឿង​ស្នេហា លោក​ប្រាប់​ថា មិនទាន់​គិតទេ​ព្រោះ​វា​ជា​រឿង​ឥតប្រយោជន៍ គឺ​លោក​កំពុង​រីករាយ​នឹង​ជីវិត​នៅ​លីវ៕

ប្រភព៖ Sabay News អត្ថបទ៖ ស្រីអូន

អត្ថបទថ្មី
;