វៀតណាម តែង​តាំង Ryan Giggs ជា​នាយក​ក្រុម​ថ្នាល​យុវជន​របស់​ខ្លួន​ហើយ​

  • 2017-11-13 02:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ryan Giggs ដែល​ជា​វីរបុរស​របស់​ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បាន​តែងតាំង​ជា​នាយក​នៃ​ក្រុម​ថ្នាល​យុវជន​នៃ​ក្លឹប​បាល់ទាត់​ទេពកោសល្យ​វៀតណាម (PVF) ដែល​បង្កើត​ឡើង​ដោយ​មូលនិធិ Promotion Fund ។

Ryan Giggs
យោង​តាម​ប្រភព​ពី​វៀតណាម Tin The Thao បាន​ឲ្យដឹង​ថា Giggs នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម អម​ដោយ​អតីត​មិត្ត​រួម​ក្រុម Paul Scholes និង​នាយក​គ្រប់គ្រង​ក្រុម Manchester United អន្តរជាតិ លោក Mike Farnan នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​ពិធី​បើក​សម្ពោធ​ក្រុម​បាល់ទាត់​ថ្នាល​យុវជន​ខាងលើ។ ចំណែក តួនាទី​របស់ Scholes គេ​មិន​ទាន់​បាន​បញ្ជាក់​នោះ​ទេ។

តួនាទី​របស់ Giggs គឺ​បំពាក់បំប៉ន​ក្រុម​គ្រូ​បង្វឹក និង​កីឡាករ​យុវជន ដោយ​ផ្ដោត​លើ​ការ​វាយ​តម្លៃ និង​តាមដាន​ការ​ហ្វឹកហាត់​របស់​គ្រូ​បង្វឹក​ជាន់​ខ្ពស់។ ទោះ​ជា​យ៉ាងណា Giggs និង Scholes មិន​រស់នៅ​ប្រទេស​វៀតណាម​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ធ្វើ​ដំណើរ​ទៅ​មក​រយៈ​ពេល ៣​ខែ​ម្ដង ដើម្បី​ត្រួត​ពិនិត្យ​ដំណើរការ​របស់​ក្រុម​ប៉ុណ្ណោះ៕

Paul Scholes

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;