“Thor: Ragnarok” កំពុង​សម្ងំ​កើប​លុយ​យ៉ាង​ច្រើន​ពី​រោងកុន

  • 2017-11-13 04:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត​ល្បី "Thor: Ragnarok" កំពុង​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោងកុន​ជាង ៤​ពាន់​កន្លែង​ពាស​ពេញ​ពិភពលោក ហើយ​​កំពុង​រក​ចំណូល​បាន ៦៥០​លាន​ដុល្លារ​ហើយ (៣​វិច្ឆិកា - ១២​វិច្ឆិកា ២០១៧)។

ចំណូល​មួយ​ភាគ​ធំ​បាន​ពី​អាមេរិក ដែល​មាន​ចំនួន​ដល់ ២១១​លាន​ដុល្លារ ខណៈ​នៅ​ឯ​បរទេស​រក​បាន ៤៣៨​លាន​ដុល្លារ។ ទុន​ផលិត​រឿង "Thor: Ragnarok" ចំណាយ​អស់ ១៨០​លាន​ដុល្លារ។

"Thor: Ragnarok" ជា​ភាពយន្ត​មាន​ថេរវេលា ២​ម៉ោង និង​១០​នាទី រៀបរាប់​ពី​តួ​អង្គ​ជា​វីរបុរស​ម្នាក់​ឈ្មោះ Thor។ វា​ត្រូវ​បាន​ផលិត​​ឡើង​ដោយ​ក្រុមហ៊ុន Marvel Studios រួម​សហការ​ជាមួយ Walt Disney Studios Motion Pictures។ "Thor: Ragnarok" ជា​រឿង​ត​ភាគ​ពី​វគ្គ​ចាស់ "Thor" កាល​ពី​ឆ្នាំ​២០១១ និង "Thor: The Dark World" នៅ​ឆ្នាំ​២០១៣៕

ប្រភព៖ boxofficemojo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;