ចន ច័ន្ទ​លក្ខិណា ប្តេជ្ញា​ធ្វើឲ្យ​សិល្បករ​ខ្មែរ​បញ្ឈប់​ការ​ប្រើពាក្យ​អសុរោះ​នៅលើ​ហ្វេសប៊ុក

  • 2017-11-13 07:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាង ចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​បញ្ជាក់​ថា អ្នកនាង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សិល្បករ​ខ្មែរ​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

តារា​សម្តែង​រូបនេះ អះអាង​ថា ការ​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ​គ្នា​ ដោយ​ពាក្យ​អសុរោះ​លើ​បណ្ដា​សង្គម​ហ្វេសប៊ុក ពី​សំណាក់​សិល្បករ សិល្បការិនី​ខ្មែរ​មួយ​រយៈ​ចុង​ក្រោយ ​បាន​ថមថយ​ទៅ​វិញ បន្ទាប់​ពី​អ្នក​នាង​ចេញ​មុខ​​សុំ​ទោស​ជា​សាធារណៈ​មុន​គេ​​ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។

អ្នកនាង​បន្ត​ថា ការ​ជេរ​ប្រមាថ​គ្នា​របស់​សិល្បករ​មួយ​ចំនួន​លើ​បណ្ដា​ញ​សង្គម​នេះ នា​ពេល​កន្លង​ទៅ​ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ និង​កិត្តិយស​របស់​សិល្បៈពិត​មែន។ អ្នក​នាង​មើលឃើញ​ថា​បន្ទាប់​ពី​ខ្លួន​ចេញ​មុខ​មុន​គេ​​លើ​រឿង​នេះ គឺ​មាន​សិល្បករ​មួយ​ចំនួន​ធំ​យក​តម្រាប់​តាម។

អ្នកនាង ចន ច័ន្ទ​លក្ខិណា ព្រមាន​ថា ករណី​ប្រសិន​បើ​នៅ​តែ​បន្ត អាច​ធ្វើ​ឱ្យ​ទស្សនិកជន​ទទួល​យក​មិន​បាន អ្នក​នាង​អាច​នឹង​មាន​វិធាន​ការ​ ក្នុង​នាមប្រធាន​សិល្បករ​ខ្មែរ៕

ប្រភព៖ Sabay News អត្ថបទ៖ ចរិយា

អត្ថបទថ្មី
;