ការសង្គ្រោះ​បាល់​១១ម៉ែត្រ​របស់​អ៊ីរ៉ាក់ ដោយ​ខ្សែ​បម្រើ​កាតា កំពុង​ល្បីលើ​សារព័ត៌មាន

  • 2017-11-14 02:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ជួយ​សង្គ្រោះ​បាល់ ទាត់​ប៉េណាល់ទី​ដោយ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ១៩ឆ្នាំ (U19) កាតា ចេញ​ពី​ការ​ទាត់​របស់​អ៊ីរ៉ាក់ បាន​ធ្វើឲ្យ​មាន​ភាព​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​អឺរ៉ុប និង​ជា​ការ​ជួយ​សង្គ្រោះ​មួយ​ ដែល​នាំ​ឲ្យ​កាតា កក់​សំបុត្រ​យន្តហោះ​ទៅ​លេង​ជុំ​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ AFC U19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​សប្ដាហ៍​មុន។

បន្ទាប់ពី​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១ ក្រុម U19 កាតា និង U19 អ៊ីរ៉ាក់ បាន​ឈាន​ដល់​វគ្គទាត់ ១១ម៉ែត្រ​កាត់សេចក្ដី ព្រោះ​ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ និង​គ្រាប់​បាល់​ចំណេញ​ស្មើ​គ្នា ក្នុង​ពូល C ។ អ្នកចាំទី Shehab Mamdouh របស់​កាតា បាន​សង្គ្រោះ​បាល់ ទាត់​ដោយ​អ៊ីរ៉ាក់​ចំនួន ២​គ្រាប់ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​រូបគេ​ចេញ​ពី​ការ​ប្រកួត ក្រោយ​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​ពីរ​ក្នុង​ការ​ប្រកួត ដោយសារ​ការ​អបអរ​របស់​គេ​ខុស​លក្ខន្តិកៈ។

អ្នកចាំទី Shehab Mamdouh (អាវពណ៌បៃតង) ត្រូវបណ្ដេញចេញពីការប្រកួត
ដូច្នេះ ប្រធាន​ក្រុម​កាតា Nasser Abdulsalam ក៏​ទទួល​ទួល​នាទី​នេះ​ជំនួស ជា​ពិសេស ខ្សែ​បម្រើ​រូប​នេះ​បាន​ជួយ​សង្គ្រោះ​បាល់ ទាត់ ១១ម៉ែត្រ​បាន​ថែម​ទៀត​ផង។ ក្រោយ​ទាត់​ម្ខាង ៥​គ្រាប់ លទ្ធផល​បញ្ចប់​បាន​រក​ឃើញ​ថា កាតា បាន​នាំមុខ​អ៊ីរ៉ាក់ ៤គ្រាប់ ទល់​នឹង ២​គ្រាប់៕
ប្រធានក្រុមកាតា Nasser Abdulsalam ពាក់ស្រោមដៃ ដើម្បីទទួលតួនាទីជាអ្នកចាំទីជំនួស Shehab Mamdouh
Nasser Abdulsalam សង្គ្រោះបាល់ ១១ម៉ែត្រ ចុងក្រោយទាត់ពីកីឡាករអ៊ីរ៉ាក់
Nasser Abdulsalam អបអរក្រោយជួយឲ្យ កាតា ឡើងទៅលេង AFC U19 Championship 2018 នៅប្រទេសឥណ្ឌូណេស៊ី

វីដេអូ

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;