កីឡាករ​សំខាន់​២​នាក់​ ត្រូវ​ដក​ឈ្មោះ​ពី​ក្រុម​ជម្រើស​ជាតិ មុន​ប្រកួត​ល្ងាច​នេះ

  • 2017-11-14 05:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​មក​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រាប់​ឲ្យ​ដឹង​ថា កីឡាករ ទិត្យ ឌី​ណា និង ច្រឹង ពលរដ្ឋ​ បាន​បញ្ហា​របួស​ ដូច្នេះ​មិន​អាច​លេង​បាន​ទេ ត្រូវ​​​​ដក​ចេញ​ពី​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​។ ការ​​ដក​ឈ្មោះ​ចេញ​​​ប៉ុន្មាន​មុន​ការ​ប្រកួត​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទទួល​ក្រុម​ខ្លាំង​ហ្សកដានី វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ ទិត្យ ​ឌីណា ត្រូវ​បាន​​ដូរ​ចូល​លេង​នៅ​វគ្គ​ទី​២​ដែល​ធ្វើ​​ឲ្យ​គុណភាព​លេង​របស់​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ។ ​ចំពោះ​ ច្រឹង ពលរដ្ឋ វិញ​មិន​​ទាន់​បាន​លេង​នៅ​ឡើយ​ទេ​ក្រោម​​ការ​​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​​ដោយ​​លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា បន្ទាប់​ពី​ត្រូវ​ដក​ចេញ​ពី​ជម្រើស​ជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កន្លង​ទៅ៕

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;