១០ខែ​ដំបូង​ឆ្នាំ​២០១៧ មាន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ទៅ​ថៃ កើន​ឡើង​ជាង​៣​ម៉ឺននាក់

  • 2017-11-14 09:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្រោម​រូបភាព និរទេស តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត សរុប​មាន​ចំនួន ១៤៧៨ ជើង/រថយន្ត មាន​មនុស្ស​ចំនួន ៦៥៨២៥ នាក់ ស្រី ២៣១៥១ នាក់ ក្នុង​នោះ​កុមារ ៦៤៤១ នាក់។ បើ​ប្រៀបធៀប​ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​តែ ៣៥៨២៣ នាក់ គឺ​កើន​ឡើង ៣០០០២ នាក់ ស្មើនឹង ​៨៣,៧៥ ភាគរយ។ នេះ​បើ​យោង​តាម​របាយការណ៍​បូក​សរុប​សកម្មភាព និង​លទ្ធផល​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​រយៈ​ពេល​១០ខែ ឆ្នាំ​២០១៧ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ប្រភព​ដដែល​ឲ្យដឹង​ថា ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥៣០៦​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់ និង​ឃាត់​ខ្លួន​លើស​ពី​រយៈ​ពេល​មួយ​ខែ​មុន​នឹង​បញ្ជូន​មក​កម្ពុជា​វិញ។

ទីចាត់ការ​ការងារ​ព្រំដែន នៃ​អគ្គ​បញ្ជា​ការដ្ឋាន​ក្រសួង​ការពារ​ជាតិ បាន​ទទួល​សាកសព​ពលរដ្ឋ​ខ្មែរ​ពី​អាជ្ញាធរ​ថៃ​ចំនួន ១៥៨​លើក សរុប​ចំនួន ១៦២​សព ក្នុង​នោះ​ស្រី ២៩​នាក់។

ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ចំនួន ២៦០៨២ នាក់ និង​តាម​ច្រក​របៀង​មាន​ចំនួន ៣៩៧៤៣ នាក់។ ហើយ​ក្នុង​នោះ​ចេញ​ដោយ​ខ្លួនឯង​មាន​ចំនួន ២៩៤៨៦ នាក់ និង​តាម​គេ​នាំ​មាន​ចំនួន ៣៦៣៣៩ នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;