ចប់​តង់​ទី១ ហ្សកដានី ស៊ុត​នាំមុខ​កម្ពុជា ១-០

  • 2017-11-14 12:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្សកដានី បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់​នាំ​មុខ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្នុង​តង់​ទី១ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ពូល C នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។

នៅ​ក្នុង​តង់​ទី១ ហ្សកដានី មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​គ្រាប់ ប៉ុន្តែ​បាន​សម្រេច​តែ​ ១គ្រាប់​ប៉ុណ្ណោះ នៅ​នាទី ១៧ ដោយ​ការ​ស៊ុត​របស់​ Munther Abu Amarah។ ចំណែក​កម្ពុជា​វិញ មាន​ឱកាស​ម្ដងជា​ពីរ​ដង​ដែរ ប៉ុន្តែ​មិន​អាច​ទម្លុះ​ដៃ​អ្នក​ចាំ​ទី​ហ្សកដានី​បាន​ទេ។

សូម​រង់ចាំ​តាមដាន​នៅ​តង់​ទី២ ជា​បន្ត​ទៀត!

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;