នាយករដ្ឋ​មន្រ្ដី​អូស្រ្ដាលី រង​ការ​ចោទ​ប្រកាន់​ថា​បាន​កាត់​រូប​​នាយករដ្ឋ​មន្រ្ដី​វៀតណាម

  • 2017-11-14 12:57:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

រូប​ភាព​ selfie របស់​នាយករដ្ឋ​មន្រ្ដី​អូស្រ្ដាលី Malcolm Turnbull ជាមួយ​ប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិនស៊ី ជីងពីង បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម Twitter។ មូលហេតុ​គឺ​ដោយសារ​មាន​អ្នក​ចោទ​លោក Turnbull ថា​បាន​កាត់ (crop) រូប​ប្រធានាធិបតី​វៀតណាម Tran Dai Quang ចេញ​ពី​រូប​ដែល​លោក​បាន​ថត។

ការ​បង្ហោះ​របស់​លោក Malcolm Turnbull នៅ​លើ​ Twitter

លោក Turnbull បាន​យក​ទូរសព្ទ​របស់​ខ្លួន ថត​ selfie ជាមួយ​មេដឹកនាំ​អាមេរិក ចិន វៀតណាម ក្នុង​កិច្ច​ប្រជុំ កិច្ច​ប្រជុំ​កំពូល​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា។ យ៉ាងណាក្ដី ​រូប​ដែល​លោក Turnbull បាន​បង្ហោះ​ក្នុង Twitter គឺ​មាន​តែលោក​ត្រាំ និង​លោក​ស៊ី ជិនពីង​ប៉ុណ្ណោះ មិន​ឃើញ​មុខ​លោក Quang ឡើយ ដោយ​ឃើញ​ត្រឹម​តែ​ស្មា​បន្តិច​ប៉ុណ្ណោះ។

តាមរយៈ​រូបភាព​នេះ គេ​សន្និដ្ឋាន​ថា អ្នក​ដែល​ចូល​ក្នុង​រូប selfie របស់​លោក Turnbull គឺ​មាន​ប្រធានាធិបតី​វៀតណាម​ម្នាក់​ទៀត

ទស្សនា​រូប​ទាំង​២​នេះ​ហើយ តើ​អ្នក​គិត​ថា លោក​ប្រធានាធិបតី​អូស្រ្ដាលី ពិត​ជា crop ប្រធានាធិបតី​វៀតណាម ចេញ​ពី​រូបថត​មែន​ឬ​យ៉ាង​ណា?


អត្ថបទ៖ សុខ សុវត្ថិ