កម្ពុជា ចាញ់​ហ្សកដានី អស់​ឱកាស​ឡើង​ទៅ AFC Asian Cup

  • 2017-11-14 13:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើស​ជាតិ​​កម្ពុជា បានអស់​ឱកាស​ឡើង​ទៅ​ AFC Asian Cup 2019 ហើយ ក្រោយ​ចាញ់​​ហ្សកដានី ១-០ ក្នុង​វគ្គ​ជម្រុះ​ពូល C នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា​នេះ ទោះ​សល់​មួយ​ប្រកួត​ទៀត​ក៏ដោយ។

១គ្រាប់របស់​កីឡាករ Munther Abu Amarah នៅ​នាទី ១៧ មិន​ត្រឹម​តែ​រុញ​កម្ពុជា​ ឲ្យ​ធ្លាក់​នោះ​ទេ តែ​ក៏​ជា​គ្រាប់​បាល់​ដែល​ជួយ​ឲ្យ​ហ្សកដានី ជាប់​ជា​ស្វ័យប្រវត្តិ​ផង​ដែរ។

គួរ​បញ្ជាក់ថា ឆ្លង​កាត់​ ៥ប្រកួត​ក្នុង​ពូល C នៃ​វគ្គ​ជម្រុះ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ឈ្នះ​១ ចាញ់៤ ទទួល​បាន​តែ ៣ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ហ្សកដានី ឈ្នះ៣ ស្មើ២ មាន ១១ពិន្ទុ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;