ចិន ដាក់​ដំណើរការ​កប៉ាល់​ទម្ងន់ ២ពាន់​តោន ដើរ​ដោយ​កម្លាំង​អគ្គិសនី​សុទ្ធសាធ

  • 2017-11-15 02:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់​ទម្ងន់ ២​ពាន់​តោន ដែល​ប្រើ​កម្លាំង​អគ្គិសនី ១០០% ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ហើយ​នៅ​ក្នុង​ទីក្រុង Guangzhou ខេត្ត Guangdong ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

វា​ជា​កប៉ាល់​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដែល​ប្រើប្រាស់​​កម្លាំង​អគ្គិសនី​ពេញ​លេញ​ដល់​ទៅ ២៤០០​គីឡូ​វ៉ាត់​ម៉ោង។ ក្នុង​ការ​សាក​បំពេញ​ម្ដង វា​ត្រូវ​ការ​ពេល​ត្រឹម ២​ម៉ោង​កន្លះ តែ​ប៉ុណ្ណោះ ហើយ​អាច​រត់​បាន​រយៈ​ចម្ងាយ ៨០​គីឡូ​ម៉ែត្រ។

កប៉ាល់​យក្ស​នេះ ត្រូវ​បាន​ផលិត​​ឡើង​ដោយ​ក្រុមហ៊ុន​ចិន Guangzhou Shipyard International។ វា​មាន​ប្រវែង ៧០,៥​ម៉ែត្រ ទទឹង ៤,៥​ម៉ែត្រ ហើយ​អាច​ផ្ទុក​ទំនិញ​បាន ២​ពាន់​តោន។ ល្បឿន​អតិបរមា​គឺ ១២,៨​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;