iPhone នៅ​ឆ្នាំ​២០១៩ នឹង​មាន​បំពាក់ 3D Sensor លើ​កាមេរ៉ា​ក្រោយ

  • 2017-11-15 02:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា Apple កំពុង​ពិសោធ​ការ​ដាក់​ប្រព័ន្ធ 3D Sensor នៅ​លើ​កាមេរ៉ា​ខាង​ក្រោយ​របស់ iPhone ខណៈ​នា​ពេល​បច្ចុប្បន្ន 3D Sensor មាន​នៅ​លើ​​តែ​កាមេរ៉ា​មុខ​ប៉ុណ្ណោះ​តាម​រយៈ​បច្ចេកវិទ្យា TrueDepth។

ការ​បំពាក់ 3D Sensor លើ​កាមេរ៉ា​ខាង​ក្រោយ នឹង​ជួយ​ឲ្យ​មុខងារ ARKit នៅ​លើ iPhone កាន់តែ​ដំណើរ​ការ​យ៉ាង​រលូន និង​មាន​ភាព​ច្បាស់​លាស់​ជាង​មុន។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ទំនង​ជា​អាច​បង្កើន​គុណភាព​ការ​ថត Portrait Mode ផង​ដែរ។

3D Sensor ខាង​ក្រោយ​របស់ iPhone នឹង​មាន​លក្ខណៈ​ខុស​ពី 3D Sensor នៅ​ខាង​មុខ ព្រោះ​វា​នឹង​ប្រើ​នូវ​បច្ចេកវិទ្យា Time-of-Flight ជំនួស​ឲ្យ​ការ​ប្រើ Structured-Light។ ក្រុមហ៊ុន​ដែល​អាច​ផលិត 3D Sensor បែប​នេះ ហើយ​ត្រូវ​បាន Apple កំពុង​ចរចា​ជាមួយ រួមមាន Infineon Technologies AG, Sony Corp., STMicroelectronics NV និង Panasonic Corp។

AR នៅ​លើ iPhone X

វា​ការ​បោះ​ជំហាន​ប្លែក​ថ្មី​មួយ​ទៀត​របស់ Apple ដែល​កំពុង​ស្ថិត​ក្នុង​ការ​ពិសោធ ដូច្នេះ​ហើយ​គេ​មិន​រំពឹង​ថា វា​នឹង​អាច​បំពាក់ 3D Sensor នៅ​កាមេរ៉ា​ក្រោយ​ឲ្យ​បាន​មុន​ឆ្នាំ​២០១៩ ឡើយ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;