អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា នឹង​ទទួល​បាន​ភាព​ស្រប​ច្បាប់​នៅ​អូស្ត្រាលី

  • 2017-11-15 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ស្ទង់​មតិ​ជាតិ​របស់​អូស្ត្រាលី​អំពី​ការ​រៀបការ​រវាង​មនុស្ស​ភេទ​តែ​មួយ ដែល​មាន​រយៈពេល​២​ខែ​កន្លង​មក បាន​ចេញ​ជា​លទ្ធផល​ហើយ។ លទ្ធផល​ដែល​ទើប​ចេញ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ បង្ហាញ​ថា ៦១% នៃ​អ្នក​បោះឆ្នោត​សរុប សម្រេច​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា។

ក្រោយ​ដឹង​លទ្ធផល ប្រជា​ពលរដ្ឋ​អូស្ត្រាលី​ជា​ច្រើន​នាក់​បាន​សម្ដែង​ការ​សាទរ​យ៉ាង​ខ្លាំង ហើយ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​ពិធី​ជប់លៀង​ថែម​ទៀត​ផង។

ពលរដ្ឋ​អូស្ត្រាលី​សាទរ​នឹង​លទ្ធផល​ស្ទង់​មតិ

មនុស្ស​ដែល​ចូលរួម​បោះឆ្នោត​នេះ មាន​ចំនួន ១២,៧​លាន​នាក់ ស្មើ​នឹង ៧៩,៥% នៃ​ពលរដ្ឋ​អូស្ត្រាលី​សរុប។ ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​ស្ទង់​មតិ លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​និយាយ​ថា វា​គឺ​ជា​ចម្លើយ​ដ៏​រីករាយ​បំផុត​ពី​ពលរដ្ឋ​អូស្ត្រាលី ហើយ​ច្បាប់​អនុញ្ញាត​ឲ្យ​រៀបការ​ភេទ​ដូច​គ្នា នឹង​ចូល​ជា​ធរមាន​មុន​ពិធី​បុណ្យ​ណូអែល​ខាង​មុខ (២៥ ធ្នូ ២០១៧) បន្ទាប់​ពី​ឆ្លងកាត់​សភា​ជា​មុន​សិន៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;