Samsung ផ្អាក​ការ​ផលិត​ស្មាត​ហ្វូន ដោយសារ​រញ្ជួយ​ដី

  • 2017-11-15 23:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Samsung បាន​ផ្អាក​ដំណើរការ​នៃ​ការ​ផលិត​ស្មាតហ្វូន​របស់​ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​កម្មករ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ក្នុង​រោងចក្រ​ផលិត ដោយសារ​ការ​រញ្ជួយដី​ដែល​មាន​កម្រិត ៥,៤​រ៉ិចទ័រ នៅ​ចម្ងាយ​ប្រមាណ​ជា ៩​គីឡូម៉ែត្រ ពី​ឆ្នេរ​នៃ​ទីក្រុង​ផូហាំង កាលពី​រសៀល ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​នេះ បាន​ផ្អាក​ដំណើរការ​ទាំងស្រុង​ប្រហែល ៣០​នាទី ព្រោះ​កម្មករ​ប្រមាណ​ជា ៦៥០០ នាក់ បាន​ចេញ​ពី​អគារ ពេល​កំពុង​ធ្វើការ។ ការ​ផ្អាក​ដំណើរការ​ផលិត​នេះ បាន​ធ្វើឲ្យ Samsung ខាតបង់​ការ​ផលិត​ស្មាតហ្វូន​ចំនួន ៥០០ ទៅ ៦០០ គ្រឿង។

Samsung ក៏​ធ្លាប់​ផ្អាក​ដំណើរការ​នៃ​ការ​ផលិត​ស្មាតហ្វូន​ម្ដង​ដែរ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយសារ​ការ​រញ្ជួយ​ដី ដែល​បាន​វាយ​ប្រហារ​នៅ​ក្បែរ​ទីក្រុង គាន់ជូ ភាគ​ខាងត្បូង​នៃ​ទីក្រុង​ផូហាំង ដដែល​៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;