តោះ! មក​ដឹង​របៀប​បញ្ជូន Bookmarks ពី Browser ចាស់​ទៅ Browser ថ្មី

  • 2017-11-16 06:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bookmark គឺ​ជា​ការ​កត់​ចំណាំ​នូវ​វិបសាយ​នានា នៅ​លើ Browser នីមួយៗ ដើម្បី​បង្កើត​ជា​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់។ ពេល​យើង​មាន​ការ Bookmark វិបសាយ​ណា​មួយ នោះ​យើង​មិន​ចាំបាច់​ត្រូវការ​ចាយ​ពេល​វាយ​អក្សរ​ពេញ​នៃ​ឈ្មោះ​វិបសាយ​ម្ដង​ទៀត​ទេ គឺ​គ្រាន់​តែ​ចុច​លើ Bookmark នោះ​នៅ​លើ Tab bar ជា​ការ​ស្រេច។

យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក​ផ្លាស់ប្ដូរ Browser មួយ​ទៅ​ប្រើ Browser មួយ​ទៀត នោះ Bookmark របស់​អ្នក​នឹង​បាត់បង់។ ទាក់ទិន​នឹង​បញ្ហា​នេះ Kley Kley នឹង​បង្ហាញ​ពី​វិធី​ធ្វើ​ការ​រក្សា Bookmark ដើម្បី​ទុក​ប្រើប្រាស់​នា​ពេល​ក្រោយ ឬ​​ប្រើ​លើ Browser ដទៃ​ទៀត ដូច​ខាង​ក្រោម៖

១. ត្រូវ​បម្លែង Bookmark ទៅ​ជា File HTML

សម្រាប់ Browser Firefox៖

  • ចុច​ប៊ូតុង Bookmark ហើយ​រើស​ពាក្យ​ថា "Show All Bookmarks"
  • ជ្រើស​ពាក្យ "Import and Backup" បន្ទាប់​មក​ចុច "Export Bookmarks to HTML"
  • ធ្វើ​ការ Save ទុក​នៅ​កន្លែង​ណា​មួយ​ក្នុង​កុំព្យូទ័រ

សម្រាប់ Browser Chrome៖

  • ចុច​ប៊ូតុង More នៅ​ផ្នែក​ខាង​ស្ដាំ​លើ​បង្អស់​នៃ Browser
  • រើស​ពាក្យ Bookmark រួច​ចុច Bookmark Manager
  • នៅ​ផ្នែក​ខាង​លើ​ចុច​ពាក្យ Organize ហើយ​ជ្រើស Export bookmarks to HTML file

២. ទាញ​ឯកសារ Bookmark ដែល​ជា File HTML ដាក់​លើ Browser ថ្មី

សម្រាប់ Browser Firefox៖

  • ចុច​ប៊ូតុង Bookmark ហើយ​រើស​ពាក្យ​ថា "Show All Bookmarks"

  • ជ្រើស​ពាក្យ "Import and Backup" បន្ទាប់​មក​ចុច "Import Bookmarks to HTML"

  • រើស​យក File HTML ដែល​អ្នក​បាន​រក្សា​ទុក​ជា​ការ​ស្រេច

សម្រាប់ Browser Chrome៖

  • ចុច​ប៊ូតុង More នៅ​ផ្នែក​ខាង​ស្ដាំ​លើ​បង្អស់​នៃ Browser

  • រើស​ពាក្យ Bookmark រួច​ចុច Bookmark Manager

  • នៅ​ផ្នែក​ខាង​លើ​ចុច​ពាក្យ Organize ហើយ​ជ្រើស Import bookmarks to HTML file

  • រើស​យក File HTML ដែល​អ្នក​បាន​រក្សា​ទុក​ជា​ការ​ស្រេច

សូម​បញ្ជាក់​ថា វិធី​ខាង​លើ​នេះ អាច​អនុវត្ត​ពី Firefox ទៅ Firefox, Chrome ទៅ Chrome, Firefox ទៅ Chrome ឬ​ពី Chrome ទៅ Firefox៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;