កម្មវិធី ៥ ដែលធ្វើឲ្យថ្ម iPhone របស់អ្នកឆាប់អស់
- 2017-11-16 07:17:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី ៥ ដែលធ្វើឲ្យថ្ម iPhone របស់អ្នកឆាប់អស់
ចន្លោះមិនឃើញ
អ្នកប្រហែលជាមិនបានដឹងទេថា កម្មវិធីមួយចំនួនលើ iPhone ស៊ីថ្មជាងកម្មវិធីមួយចំនួនទៀត ហើយនេះជារឿងដ៏ចាំបាច់ដែលអ្នកត្រូវដឹង ដើម្បីរកវិធីសាស្ត្រក្នុងការការពារថ្មទូរសព្ទឲ្យនៅបានយូរ។
កម្មវិធីទាំងនោះមានដូចជា៖
១- Facebook
ជម្រើសតែមួយគត់គឺការលុបកម្មវិធី Facebook ចោល ហើយជំនួសវិញដោយការប្រើប្រាស់នៅលើ Safari (Browser)។
២- YouTube
ជម្រើសតែមួយដើម្បីការពារថ្ម iPhone មិនឲ្យឆាប់អស់ គឺលុបកម្មវិធីនេះ ហើយប្រើប្រាស់តាម Safari ឬ Browser ផ្សេងៗទៀត លើកលែងតែកម្មវិធី Google Chrome ។
៣- Skype
គេអាចកាត់បន្ថយការស៊ីថ្មរបស់កម្មវិធីនេះលើ iPhone បានដោយការប្រើប្រាស់កម្មវិធីផ្សេងជំនួស ប្រសិនបើអ្នកត្រូវការនិយាយឆ្លើយឆ្លងតាមរយៈវីដេអូ។ កម្មវិធីប្រសើរបំផុត គឺ FaceTime ។
៤- Google Maps
ជម្រើសទីមួយដើម្បីការពារមិនឲ្យ iPhone ឆាប់អស់ថ្មដោយសារកម្មវិធី Google Maps គេអាចប្រើប្រាស់កម្មវិធី Maps របស់ Apple ជំនួសវិញ ដែលមានស្រាប់លើ iOS ។ មួយវិញទៀត គឺចូលទៅកាន់ពាក្យ Location រួចជ្រើសរើសយក While Using និង បិទ Background App Refresh។
៥- Google Chrome
ចូលទៅ Settings រួច Chrome រួចបិទ Background App Refresh ឬ កំណត់ Location ទៅជា While Using ដើម្បីរក្សាថ្ម iPhone ឲ្យប្រើបានយូរ៕