បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ

  • 2017-11-16 08:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រសៀល​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​នេះ សមត្ថកិច្ច​បាន​បញ្ជូន​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ២​នាក់ គឺ​លោក អួន ឈិន និង​លោក យាង សុជាមេត្តា ទៅកាន់​តុលាការ​ហើយ ក្រោយ​បញ្ចប់​ការ​សាកសួរ​។ ការ​បញ្ជូន​ជន​សង្ស័យ​ទាំង២រូប​ទៅ​តុលាការ​នោះ បន្ទាប់ពី​សមត្ថកិច្ច​រកឃើញ​ថា ​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធនឹង​បទល្មើស​មាត្រា៤៤៥ នៃ​ក្រម​ព្រហ្មទណ្ឌ «បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជាអាទិ៍ ដែល​អាច​ធ្វើឲ្យ​អន្តរាយ​​ការ​ការពារ​ជាតិ»។

លោក អួន ឈិន និងលោក យាង សុជាមេត្តា
គួរ​រំលឹក​ថា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ចំនួន ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ផ្ទះ​សំណាក់​ម៉ារ៉ាឌី ស្ថិតនៅ​ជិត​គល់ស្ពាន​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ កាលពី​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ទៅ​វិទ្យុ​អាស៊ី​សេរី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ ការ​ឃាត់ខ្លួន​នេះ គឺ​ខណៈ​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​មានជ័យ ចុះធ្វើ​រដ្ឋបាល។

លោកអួន ឈិន បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួនជួល​បន្ទប់​នេះ សម្រាប់​បើកជា​ស្ទីឌីយោ ច្រៀង​ខារ៉ាអូខេ ថតវីដេអូ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ឬ​ពិធីបុណ្យ​ផ្សេងៗ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;