តើ​ក្រុម​ណា​ខ្លះ នឹង​អាច​ប៉ះ​គ្នា​ក្នុង​ពូល នៅ World Cup?

  • 2017-11-16 14:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA បាន​ចេញ​ឈ្មោះ​ក្រុម​ជម្រើសជាតិ​ដែលស្ថិត​ក្នុង Pot ទាំង ៤ ហើយ ដោយបែងចែក​ទៅ​តាម​ចំណាត់ថ្នាក់ FIFA នៃ​ក្រុម​ទាំង​អស់ លើក​លែង​ក្រុម​ម្ចាស់​ផ្ទះ រុស្ស៊ី។

Pot ទាំង ៤ មាន​ដូច​ខាងក្រោម៖

  • Pot ទី១៖ រុស្ស៊ី អាល្លឺម៉ង់ ប្រេស៊ីល ព័រទុយហ្គាល់ អាហ្សង់ទីន បែលហ្សិក ប៉ូឡូញ បារាំង

  • Pot ទី២៖ អេស្ប៉ាញ ប៉េរូ ស្វីស អង់គ្លេស កូឡុំប៊ី ម៉ិកស៊ីកូ អ៊ុយរុយហ្គាយ ក្រូអាត

  • Pot ទី៣៖ ដាណឺម៉ាក អ៊ីស្លង់ កូស្ដារីកា ស៊ុយអែត ទុយនេស៊ី អេហ្សីប សេណាហ្គាល់ អ៊ីរ៉ង់

  • Pot ទី៤៖ ស៊ែប នីហ្សេរីយ៉ា អូស្រ្ដាលី ជប៉ុន ម៉ារ៉ុក ប៉ាណាម៉ា កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត

ក្រុម​ដែល​ស្ថិត​នៅ​ក្នុង Pot ជាមួយ​គ្នា នឹង​មិន​ត្រូវ​ប៉ះ​គ្នា​នោះទេ ពេល​ចាប់​ពូល បាន​ន័យថា ក្នុង​ពូល១ មាន​១ក្រុម​មកពី Pot ទី១, ១ក្រុម​មកពី Pot ទី២, ១ក្រុម​មក​ពី Pot ទី៣ និង​១ក្រុម​ទៀត​មក​ពី Pot ទី៤។ ឧទាហរណ៍​ជាក់ស្ដែង៖ រុស្ស៊ី នឹង​មិន​ប៉ះ​ក្រុម​ អាល្លឺម៉ង់ ប្រេស៊ីល ព័រទុយហ្គាល់ អាហ្សង់ទីន បែលហ្សិក ប៉ូឡូញ ឬ បារាំង ដែល​ស្ថិត​ក្នុង Pot ទី១ ជាមួយ​គ្នា​នោះទេ តែ​នឹង​ប៉ះ​ក្រុម​១ក្នុង​ចំណោម​ក្រុម​ទាំង ៨ ក្នុង Pot ទី២, ប៉ះ​ក្រុម១​ទៀតមកពី Pot ទី៣ និង​ប៉ះ​១​ក្រុម​ទៀត ដែល​ស្ថិត​ក្នុង Pot ទី៤។

ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១៧។ ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៤ ខែមិថុនា ដល់​ថ្ងៃ​ទី១៥ កក្កដា ឆ្នាំ​២០១៨។

តើ​ប្រិយមិត្ត ចង់​ឲ្យ​ក្រុម​ណា​ខ្លះ​ប៉ះ​គ្នា​ក្នុង​ពូល?

អាល្លឺម៉ង់ ជា​ក្រុម​ការពារ​តំណែង​ជើងឯក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;