សល់​ប៉ុន្មាន​ថ្ងៃ​ទៀត ផ្សារ​បោះដុំ​ដ៏​ធំ​របស់​ថៃ នឹង​ចាប់​ដំណើរការ​នៅ​កម្ពុជា​ហើយ!

  • 2017-11-16 23:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារ​ផ្គត់ផ្គង់​ទំនិញ​បោះដុំ​របស់​ថៃ​ឈ្មោះ Siam Makro នឹង​ចាប់​ដំណើរការ​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​សាងសង់​អស់​រយៈពេល​៦​ខែ គិត​ចាប់​តាំង​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ។

ផ្សារ Makro មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ៥​ហិកតា ក្នុង​ភូមិ​បាយ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​ទី​២។

ផ្សារ​ទំនើប Makro នៅ​ប្រទេស​ថៃ
លោកស្រី ស៊ុឆាដា អគ្គនាយិកា​ក្រុមហ៊ុន ស៊ីយ៉ាមម៉ាក្រូ បាន​មាន​ប្រសាសន៍​ថា ស៊ីយ៉ាម ម៉ាក្រូ គឺ​ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បែប​បោះ​ដុំ ដែល​មាន​ផ្តល់​ជូន​ផលិតផល​ច្រើន​ប្រភេទ និង​ច្រើន​ជម្រើស​ទៅ​ដល់​សមាជិក​អាជីព​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិករ​អាជីវកម្ម​ជាច្រើន រួមមាន ម្ចាស់​ហាង​លក់រាយ ហាង​ចែកចាយ​បន្ត សណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្ម​ម្ហូបអាហារ និង​អាជីវកម្ម​ផ្នែក​សេវាកម្ម​ជាដើម។
ផ្សារ​ទំនើប Makro នៅ​ប្រទេស​ថៃ

សូម​បញ្ជាក់​ថា ផ្សារ​ម៉ាក្រូ​ខេមបូឌា គឺជា​ក្រុមហ៊ុន ដែល​ស្ថិត​ក្រោម​ការ​បណ្ដាក់​ទុក​រួមគ្នា រវាង​ម៉ាក្រូ​ថៃ និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ជាមួយ​ក្រុមហ៊ុន L.Y.P Group របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;